ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​រស់ 4:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​បូអូស​ក៏​ប្រកាស​ដល់​ពួក​ចាស់‌ទុំ នឹង​មនុស្ស​ទាំង​នោះ​ថា នៅ​ថ្ងៃ​នេះ សូម​អ្នក​រាល់​គ្នា​ចាំ​ជា​សាក្សី​ថា ខ្ញុំ​បាន​ទិញ​ទាំង​អស់​ដែល​ជា​របស់​អេលី‌ម៉ាលេច នឹង​របស់​គីលី‌យ៉ុន ហើយ​ម៉ាឡូន​ពី​ន៉ាអូមី​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​លោក​បូអូស​ក៏​ប្រកាស​ដល់​ពួក​ចាស់​ទុំ និង​មនុស្ស​ទាំង​នោះ​ថា៖ «នៅ​ថ្ងៃ​នេះ សូម​អ្នក​រាល់​គ្នា​ចាំ​ជា​សាក្សី​ថា ខ្ញុំ​បាន​ទិញ​ទាំង​អស់​ដែល​ជា​របស់​អេលី‌ម៉ាលេច និង​របស់​គីលី‌យ៉ុន និង​ម៉ាឡូន​ពី​ណា‌អូមី​ហើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បូអូស​មាន​ប្រសាសន៍​ទៅ​ពួក​ចាស់​ទុំ និង​ប្រជា‌ជន​ទាំង​មូល​ថា៖ «ថ្ងៃ​នេះ សូម​អស់​លោក​ជួយ​ធ្វើ​ជា​សាក្សី​ឲ្យ​ខ្ញុំ​ផង ខ្ញុំ​បាន​ទិញ​អ្វីៗ​ទាំង​អស់​ដែល​ជា​កម្មសិទ្ធិ​របស់​បង​អេលី‌ម៉ាឡេក ព្រម​ទាំង​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​គីលី‌យ៉ូន និង​ម៉ាឡូន ពី​បង​ស្រី​ណាអូមី​ហើយ។

សូមមើលជំពូក

អាល់គីតាប

លោក​បូអូស​និយាយ​ទៅ​ពួក​ចាស់​ទុំ និង​ប្រជា‌ជន​ទាំង​មូល​ថា៖ «ថ្ងៃ​នេះ សូម​អស់​លោក​ជួយ​ធ្វើ​ជា​សាក្សី​ឲ្យ​ខ្ញុំ​ផង ខ្ញុំ​បាន​ទិញ​អ្វីៗ​ទាំង​អស់​ដែល​ជា​កម្ម‌សិទ្ធិ​របស់​បង​អេលី‌ម៉ាឡេក ព្រម​ទាំង​អ្វីៗ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​គីលី‌យ៉ូន និង​ម៉ាឡូន ពី​បង​ស្រី​ណា​អូមី​ហើយ។

សូមមើលជំពូក



នាង​រស់ 4:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទេ លោក​ម្ចាស់​អើយ សូម​ស្តាប់​ខ្ញុំ​វិញ ចំការ​នោះ​ខ្ញុំ​ជូន​លោក​ហើយ ព្រម​ទាំង​រអាង​ដែល​នៅ​ឯ​ណោះ​ដែរ ខ្ញុំ​ជូន​លោក​ទាំង​អស់​នៅ​មុខ​ពួក​បង​ប្អូន​សាសន៍​ខ្ញុំ​នេះ​ហើយ សូម​លោក​កប់​សព​របស់​ប្រពន្ធ​លោក​ចុះ


មនុស្ស​នោះ​ឈ្មោះ​អេលី‌ម៉ាលេច ប្រពន្ធ​ឈ្មោះ​ន៉ាអូមី ឯ​កូន​ទាំង​២ មួយ​ឈ្មោះ​ម៉ាឡូន ហើយ​១​ឈ្មោះ​គីលី‌យ៉ុន សុទ្ធ​តែ​ជា​ពួក​អេប្រាតា ដែល​នៅ​ក្រុង​បេថ្លេ‌ហិម-យូដា គេ​ក៏​ទៅ​ដល់​ស្រុក​ម៉ូអាប់ តាំង​ទី​លំនៅ​នៅ​ស្រុក​នោះ


មួយ​ទៀត ខ្ញុំ​បាន​ទិញ​នាង​រស់ សាសន៍​ម៉ូអាប់ ជា​ប្រពន្ធ​របស់​ម៉ាឡូន មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ដែរ ដើម្បី​នឹង​បង្កើត​ឈ្មោះ​របស់​ម៉ាឡូន​នោះ នៅ​ក្នុង​មរដក​គាត់​ឡើង​វិញ ប្រយោជន៍​កុំ​ឲ្យ​ឈ្មោះ​គាត់​ត្រូវ​កាត់​ចេញ​ពី​ពួក​បង​ប្អូន នឹង​ពី​ទ្វារ​ទី​លំនៅ​របស់​គាត់​ឡើយ អ្នក​រាល់​គ្នា​ជា​ទី​បន្ទាល់ នៅ​ថ្ងៃ​នេះ​ឯង


ដូច្នេះ​អ្នក​ដែល​មាន​ច្បាប់​លោះ​នោះ ក៏​និយាយ​ទៅ​បូអូស​ថា ចូរ​ទិញ​ដី​នោះ​សំរាប់​ខ្លួន​អ្នក​ចុះ រួច​ក៏​ដោះ​ស្បែក​ជើង​របស់​ខ្លួន​ចេញ