កាលបានមកដល់ម្តាយក្មេក នោះគាត់សួរថា តើឯងឬអី កូនអើយ នាងក៏រៀបរាប់ប្រាប់ពីគ្រប់ទាំងសេចក្ដី ដែលលោកបានប្រព្រឹត្តដល់នាង
នាងរស់ 3:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនាងនិយាយថា លោកឲ្យស្រូវឱកមកខ្ញុំ៦រង្វាល់នេះ ដោយពាក្យថា កុំឲ្យនាងត្រឡប់ទៅឯម្តាយក្មេកវិញដោយដៃទទេឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនាងនិយាយថា៖ «លោកបានឲ្យស្រូវមកខ្ញុំប្រាំមួយរង្វាល់នេះ ដោយនិយាយថា "នាងមិនត្រូវត្រឡប់ទៅម្តាយក្មេកវិញដោយដៃទទេឡើយ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងបញ្ជាក់ថា៖ «លោកបានឲ្យស្រូវមួយតៅមកកូន ទាំងពោលថា នាងមិនត្រូវត្រឡប់ទៅផ្ទះវិញដៃទទេឡើយ!»។ អាល់គីតាប នាងបញ្ជាក់ថា៖ «គាត់បានឲ្យស្រូវមួយតៅមកកូនទាំងពោលថា នាងមិនត្រូវត្រឡប់ទៅផ្ទះវិញដៃទទេឡើយ!»។ |
កាលបានមកដល់ម្តាយក្មេក នោះគាត់សួរថា តើឯងឬអី កូនអើយ នាងក៏រៀបរាប់ប្រាប់ពីគ្រប់ទាំងសេចក្ដី ដែលលោកបានប្រព្រឹត្តដល់នាង
ដូច្នេះន៉ាអូមីប្រាប់ថា កូនអើយ ចូរឯងនៅស្ងៀម ចាំមើលការនោះនឹងទៅជាយ៉ាងណា ដ្បិតនៅថ្ងៃនេះលោកមិនឈប់ខានទេ ទាល់តែបានបង្ហើយការនោះជាស្រេច។