ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​រស់ 1:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​វិល​ទៅ​វិញ​ទៅ កូន​ស្រី​អើយ ដ្បិត​អញ​ចាស់​ហួស​កំណត់​នឹង​យក​ប្ដី​ហើយ បើ​សិន​ជា​អញ​និយាយ​ថា អញ​មាន​សង្ឃឹម​ហើយ បើ​អញ​មាន​ប្ដី​នៅ​យប់​នេះ​ឯង ហើយ​នឹង​បង្កើត​បាន​កូន​ប្រុស

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​វិល​ទៅ​វិញ​ទៅ កូន​ស្រី​អើយ ដ្បិត​ម្តាយ​ចាស់​ហួស​កំណត់​នឹង​យក​ប្តី​ហើយ ប្រសិន‌បើ​ម្តាយ​និយាយ​ថា ម្តាយ​មាន​សង្ឃឹម​ហើយ បើ​ម្តាយ​មាន​ប្តី​នៅ​យប់​នេះ ហើយ​បង្កើត​បាន​កូន​ប្រុស

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ត្រឡប់​ទៅ​វិញ​ចុះ! ម៉ែ​ចាស់​ណាស់​ហើយ មិន​អាច​មាន​ប្ដី​ទៀត​ទេ។ បើ​សិន​ជា​ម៉ែ​មាន​សង្ឃឹម​ថា​នឹង​បាន​រួម​រស់​ជា​មួយ​បុរស​ណា​ម្នាក់ នៅ​យប់​នេះ ហើយ​បង្កើត​បាន​កូន​ប្រុសៗ

សូមមើលជំពូក

អាល់គីតាប

ចូរ​ត្រឡប់​ទៅ​វិញ​ចុះ! ម៉ែ​ចាស់​ណាស់​ហើយ មិន​អាច​មាន​ប្ដី​ទៀត​ទេ។ បើ​សិន​ជា​ម៉ែ​មាន​សង្ឃឹម​ថា នឹង​បាន​រួម​រស់​ជា​មួយ​បុរស​ណា​ម្នាក់ នៅ​យប់​នេះ ហើយ​បង្កើត​បាន​កូន​ប្រុសៗ

សូមមើលជំពូក



នាង​រស់ 1:12
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ប្រា‌ហាំ​ក៏​ក្រាប​ផ្កាប់​មុខ នឹក​អស់​សំណើច​ក្នុង​ចិត្ត​ថា តើ​នឹង​មាន​កូន​កើត​ដល់​មនុស្ស​អាយុ​១០០​ឆ្នាំ​បាន​ដែរ​ឬ ហើយ​សារ៉ា​ដែល​អាយុ​៩០​ឆ្នាំ​ទៅ​ហើយ តើ​នឹង​បង្កើត​កូន​បាន​ឬ​ទេ


នោះ​យូដា​និយាយ​ទៅ​តាម៉ារ​ជា​កូន​ប្រសា​ថា ចូរ​ឯង​នៅ​ជា​មេម៉ាយ​ក្នុង​ផ្ទះ​ឪពុក​ឯង​សិន ទំរាំ​ដល់​សេឡា​កូន​អញ​បាន​ធំ​ឡើង ដ្បិត​គាត់​គិត​ថា ក្រែង​វា​ស្លាប់​ដូច​ជា​បង​វា​ដែរ នោះ​តាម៉ារ​ក៏​ទៅ​នៅ​ឯ​ផ្ទះ​ឪពុក​ខ្លួន​វិញ។


ចូរ​ឲ្យ​កត់​ចុះ​ក្នុង​បញ្ជី​មេម៉ាយ ចំពោះ​តែ​ឈ្មោះ​ស្ត្រី​ណា ដែល​មាន​អាយុ​ពី​៦០​ឆ្នាំ​ឡើង​ទៅ​លើ​ប៉ុណ្ណោះ ហើយ​ដែល​បាន​មាន​ប្ដី​តែ​មួយ​ផង


នោះ​ន៉ាអូមី​នាង​ឃាត់​ថា ចូរ​វិល​ទៅ​វិញ​ចុះ កូន​ស្រី​អើយ ហេតុ​អ្វី​បាន​ជា​ចង់​តាម​អញ​ទៅ​ធ្វើ​អី តើ​នៅ​មាន​កូន​ក្នុង​ពោះ​អញ​ទៀត ដែល​នឹង​ធ្វើ​ជា​ប្ដី​ដល់​ឯង​បាន​ឬ​អី


នោះ​តើ​ឯង​នឹង​នៅ​ចាំ​ទាល់​តែ​វា​ធំ​ឡើង​ឬ​អី បើ​យ៉ាង​នោះ តើ​ឯង​នឹង​បង្អង់​នៅ​ឥត​មាន​ប្ដី​ឬ​អី កុំ​ឡើយ កូន​ស្រី​អើយ អញ​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ដោយ​ព្រោះ​ឯង ពី​ព្រោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​លូក​មក​ទាស់​នឹង​អញ​ហើយ