ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 89:40 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បាន​រំលំ​របង​ចេញ ហើយ​បាន​បំផ្លាញ​ទី​មាំ‌មួន​អស់​រលីង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​បាន​ទម្លាយ​អស់ទាំង​កំពែង​របស់គាត់ ព្រះអង្គ​បាន​ធ្វើឲ្យ​បន្ទាយ​របស់គាត់​ទៅជា​ទីបាក់បែក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​ទម្លាយ​របង​ទាំង​ប៉ុន្មាន របស់​ព្រះ​រាជា ហើយ​បាន​បំផ្លាញ​ទី​មាំ‌មួន​អស់​រលីង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កំពែង​ទាំង​ប៉ុន្មាន របស់​ព្រះ‌រាជា​ត្រូវ​ធ្លុះ‌ធ្លាយ និង​ធ្វើ​ឲ្យ​បន្ទាយ​ដ៏​រឹង‌មាំ​ត្រូវ​រលំ​បាក់​បែក។

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បាន​ធ្វើ​ឲ្យ​កំពែង​ទាំង​ប៉ុន្មាន របស់​ស្តេច​ត្រូវ​ធ្លុះ‌ធ្លាយ និង​ធ្វើ​ឲ្យ​បន្ទាយ​ដ៏​រឹង‌មាំ​ត្រូវ​រលំ​បាក់​បែក។

សូមមើលជំពូក



ទំនុកតម្កើង 89:40
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​អស់​ទាំង​គ្រា​នោះ គ្មាន​សេចក្ដី​សុខ​ដល់​អ្នក​ណា ដែល​ចេញ​ចូល​ទៅ​ឯ​ណា​ឡើយ គឺ​មាន​សុទ្ធ​តែ​សេចក្ដី​ប្រទុស‌រ៉ាយ​ជា​ខ្លាំង ដល់​អស់​អ្នក​នៅ​ក្នុង​ស្រុក​ទាំង​នោះ​វិញ


តើ​ទ្រង់​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​គ្រួ នឹង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ​អី ទ្រង់​បាន​ប្រទាន​ពរ ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ​សម្បត្តិ​គាត់​ក៏​បាន​ចំរើន​ឡើង​នៅ​លើ​ផែនដី


ទ្រង់​បាន​ដោះ​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​ចេញ ព្រម​ទាំង​ចាប់​យក​មកុដ​ពី​ក្បាល​ខ្ញុំ​ចេញ​ផង


ហេតុ​អ្វី​បាន​ជា​ទ្រង់​រំលំ​របង​ចេញ ឲ្យ​អស់​អ្នក​ដើរ​តាម​នោះ បាន​បោច​បំផ្លាញ​ដូច្នេះ


ព្រះ‌អម្ចាស់​ទ្រង់​បាន​លេប​អស់​ទាំង​ទី​លំនៅ​របស់​យ៉ាកុប​បាត់​ទៅ ឥត​មាន​ប្រណី​ឡើយ ក្នុង​គ្រា​ដែល​ទ្រង់​មាន​សេចក្ដី​ក្រោធ នោះ​ទ្រង់​បាន​រំលំ​អស់​ទាំង​ទី​មាំ‌មួន​របស់​កូន​ស្រី​យូដា ទ្រង់​បាន​ពង្រាប​ទី​ទាំង​នោះ​ដល់​ដី ហើយ​បន្ទាប‌បន្ថោក​ទាំង​នគរ នឹង​ពួក​ចៅហ្វាយ​ផង


ព្រះ‌អម្ចាស់​ទ្រង់​បាន​ត្រឡប់​ដូច​ជា​ខ្មាំង​សត្រូវ ហើយ​បាន​លេប​អ៊ីស្រាអែល​បាត់​ទៅ ទ្រង់​បាន​លេប​អស់​ទាំង​ដំណាក់​របស់​គេ ហើយ​បំផ្លាញ​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចំរើន​ការ​សោក‌សៅ នឹង​ការ​យំ​ទួញ ក្នុង​កូន​ស្រី​យូដា​ជា​ច្រើន​ឡើង


អញ​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ​ទៅ​លើ​ឯង ហើយ​នឹង​ផ្លុំ​លើ​ឯង​ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ក៏​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​មនុស្ស​កំរោល ដែល​ប្រសប់​បំផ្លាញ