នឹងមានពូជពង្ស១គោរពប្រតិបត្តិដល់ទ្រង់ គេនឹងថ្លែងប្រាប់ពីព្រះអម្ចាស់ ដល់ដំណមនុស្ស ក្រោយតទៅ
ទំនុកតម្កើង 87:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាព្រះយេហូវ៉ាទ្រង់ចុះបញ្ជីអស់ទាំងសាសន៍ នោះទ្រង់នឹងរាប់ថា អ្នកនោះបានកើតនៅក្រុងនោះឯង។ –បង្អង់ ព្រះគម្ពីរខ្មែរសាកល កាលណាចុះបញ្ជីប្រជារាស្ត្រ ព្រះយេហូវ៉ានឹងរាប់ថា៖ “ម្នាក់នេះបានកើតនៅទីនេះ”។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេហូវ៉ាចុះឈ្មោះសាសន៍ទាំងនោះ ចូលក្នុងបញ្ជី ព្រះអង្គសរសេរថា «គេបានកើតមកក្នុងក្រុងនោះ»។ –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់រាប់ចំនួនប្រជារាស្ត្រនានាចុះក្នុងបញ្ជី ហើយសរសេរថា ក្រុងស៊ីយ៉ូនជាស្រុកកំណើត របស់ពួកគេទាំងអស់គ្នា។ អាល់គីតាប អុលឡោះតាអាឡារាប់ចំនួនប្រជារាស្ត្រនានាចុះក្នុងបញ្ជី ហើយសរសេរថា ក្រុងស៊ីយ៉ូនជាស្រុកកំណើត របស់ពួកគេទាំងអស់គ្នា។ |
នឹងមានពូជពង្ស១គោរពប្រតិបត្តិដល់ទ្រង់ គេនឹងថ្លែងប្រាប់ពីព្រះអម្ចាស់ ដល់ដំណមនុស្ស ក្រោយតទៅ
សូមឲ្យគេបានលុបចេញពីបញ្ជីជីវិតទៅ កុំឲ្យកត់នៅជាមួយនឹងពួកមនុស្សសុចរិតឡើយ។
សម័យនោះ អ្នកណាដែលសល់នៅក្នុងក្រុងស៊ីយ៉ូន ជាអ្នកដែលនៅក្នុងក្រុងយេរូសាឡិមនៅឡើយ នោះនឹងបានហៅជាអ្នកបរិសុទ្ធ គឺគ្រប់ទាំងមនុស្សក្នុងក្រុងយេរូសាឡិម ដែលមានឈ្មោះកត់ទុកក្នុងពួកមនុស្សរស់
តែអញបាននឹកថា ធ្វើដូចម្តេចឲ្យអញដាក់ឯងឲ្យនៅជាមួយនឹងពួកកូនចៅបាន ព្រមទាំងឲ្យស្រុកដ៏គាប់ចិត្ត គឺជាមរដកយ៉ាងល្អរបស់ពួកកកកុញ នៅអស់ទាំងសាសន៍ដល់ឯងផង នោះអញបានឆ្លើយថា ឯងរាល់គ្នានឹងហៅអញថាជាព្រះវរបិតារបស់ឯង ក៏នឹងលែងងាកបែរចេញពីអញតទៅ
ដៃអញក៏ទាស់នឹងពួកហោរា ដែលឃើញការជាក់ស្តែងកំភូត ហើយដែលទាយសេចក្ដីកុហកនោះ គេនឹងមិននៅក្នុងពួកប្រឹក្សារបស់រាស្ត្រអញឡើយ ក៏មិនបានកត់ទុកក្នុងបញ្ជីនៃពូជពង្សអ៊ីស្រាអែល ឬចូលទៅក្នុងស្រុកអ៊ីស្រាអែលដែរ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត
ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅអ្នកនោះថា ចូរដើរបង្ហូតទីក្រុង គឺបង្ហូតកណ្តាលក្រុងយេរូសាឡិមទៅ ហើយធ្វើទីសំគាល់នៅថ្ងាសរបស់ពួកមនុស្ស ដែលដកដង្ហើមធំ ហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុង
ប៉ុន្តែកុំឲ្យអរសប្បាយ ដោយព្រោះអារក្សចុះចូលអ្នករាល់គ្នានោះឡើយ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ។
ហើយខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ សូមជួយស្ត្រីទាំង២នោះ ដែលបានតតាំងជា១នឹងខ្ញុំ ក្នុងដំណឹងល្អផង ហើយនឹងអ្នកក្លេមេន នឹងគូកនខ្ញុំឯទៀត ដែលគេមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតដែរ។
ឯអស់មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសំឡាប់ តាំងពីកំណើតលោកីយមក នោះនឹងក្រាបថ្វាយបង្គំចំពោះសត្វនោះ