សូមឲ្យពួកសត្រូវនៃទូលបង្គំ បានត្រូវប្រដាប់ខ្លួន ដោយសេចក្ដីអាប់យស ឲ្យគេគ្រលុំខ្លួន ដោយសេចក្ដីអាម៉ាស់ខ្មាស ដូចជាពាក់អាវ
ទំនុកតម្កើង 83:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យគេត្រូវខ្មាស ហើយភ័យស្លុតជាដរាប អើ សូមឲ្យគេត្រូវស្រឡាំងកាំង ហើយវិនាសទៅ ព្រះគម្ពីរខ្មែរសាកល សូមឲ្យពួកគេអាម៉ាស់មុខ ហើយតក់ស្លុតជារៀងរហូត សូមឲ្យពួកគេទទួលការអាប់យស ហើយវិនាសទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យគេត្រូវខ្មាស ហើយភ័យស្លុតរហូតទៅ សូមឲ្យគេវិនាសទៅទាំងអាប់យស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យពួកគេបាក់មុខ បាក់ស្បាតរហូតតទៅ សូមឲ្យពួកគេងើបមុខមិនរួច ហើយវិនាសសូន្យទៅ! អាល់គីតាប សូមឲ្យពួកគេបាក់មុខ បាក់ស្បាតរហូតតទៅ សូមឲ្យពួកគេងើបមុខមិនរួច ហើយវិនាសសូន្យទៅ! |
សូមឲ្យពួកសត្រូវនៃទូលបង្គំ បានត្រូវប្រដាប់ខ្លួន ដោយសេចក្ដីអាប់យស ឲ្យគេគ្រលុំខ្លួន ដោយសេចក្ដីអាម៉ាស់ខ្មាស ដូចជាពាក់អាវ
ឯអស់អ្នកដែលអរសប្បាយ ដោយសេចក្ដីអន្តរាយរបស់ទូលបង្គំ នោះសូមឲ្យគេទៅជាមានសេចក្ដីខ្មាស ហើយជ្រប់មុខចុះ ឯអស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ នោះសូមឲ្យគេហ៊ុមហ ដោយសេចក្ដីខ្មាស នឹងអាប់យសទៅ
សូមឲ្យអស់អ្នកដែលប៉ងអាក្រក់ដល់ព្រលឹងទូលបង្គំ បានទៅជាមានសេចក្ដីខ្មាស ហើយអាប់យសទៅ សូមឲ្យអស់អ្នកដែលគិតប្រទូសរ៉ាយដល់ទូលបង្គំ បានត្រូវថយចេញដោយខ្មាសវិញ