កាលនៅមានជីវិតនៅឡើយ នោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប កាលទូលបង្គំមាននៅៗឡើយ នោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ
ទំនុកតម្កើង 63:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះ ដែលទូលបង្គំនឹងលើកដំកើងទ្រង់ ក្នុងកាលដែលនៅរស់នៅឡើយ ទូលបង្គំនឹងប្រទូលដៃឡើង ដោយនូវព្រះនាមទ្រង់ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ទូលបង្គំនឹងថ្វាយពរព្រះអង្គអស់មួយជីវិតរបស់ទូលបង្គំ ទូលបង្គំនឹងលើកដៃទូលបង្គំឡើងក្នុងព្រះនាមរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដរាបអស់មួយជីវិតទូលបង្គំ ទូលបង្គំនឹងប្រទូលដៃឡើង ក្នុងព្រះនាមព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ អស់មួយជីវិតទូលបង្គំ ហើយទូលបង្គំនឹងលើកដៃឡើង ថ្វាយបង្គំព្រះនាមព្រះអង្គ។ អាល់គីតាប ខ្ញុំនឹងអរគុណទ្រង់ អស់មួយជីវិតខ្ញុំ ហើយខ្ញុំនឹងលើកដៃឡើង ថ្វាយបង្គំនាមទ្រង់។ |
កាលនៅមានជីវិតនៅឡើយ នោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប កាលទូលបង្គំមាននៅៗឡើយ នោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ
សូមស្តាប់សំឡេងដែលទូលបង្គំទូលអង្វរ ក្នុងកាល ដែលទូលបង្គំអំពាវនាវដល់ទ្រង់ គឺក្នុងកាលដែលទូលបង្គំប្រទូលដៃទៅឯ ទីបរិសុទ្ធរបស់ទ្រង់
ភ្នំទាំងប៉ុន្មានបានឃើញទ្រង់ ហើយក៏ភ័យខ្លាច ព្យុះភ្លៀងក៏បង្ហួសទៅ ទីជំរៅក៏បញ្ចេញសំឡេង ហើយបានលើកដៃឡើងទៅលើ