ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ
ទំនុកតម្កើង 38:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ ទូលបង្គំដូចជាមនុស្សដែលមិនឮសោះ ហើយដែលគ្មានពាក្យសបនៅក្នុងមាត់ឡើយ។ ព្រះគម្ពីរខ្មែរសាកល មែនហើយ ទូលបង្គំបានដូចមនុស្សដែលស្ដាប់មិនឮ ដែលគ្មានពាក្យតវ៉ានៅក្នុងមាត់របស់ខ្លួនឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អើ ទូលបង្គំដូចជាមនុស្សដែលមិនឮសោះ ហើយក្នុងមាត់ទូលបង្គំ ក៏គ្មានពាក្យសម្ដីតបទៅគេវិញដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំប្រៀបបីដូចជាមនុស្សដែលស្ដាប់មិនឮ ហើយជាមនុស្សដែលមិនអាច ពោលពាក្យឆ្លើយទៅគេវិញបានឡើយ។ អាល់គីតាប ខ្ញុំប្រៀបបីដូចជាមនុស្សដែលស្ដាប់មិនឮ ហើយជាមនុស្សដែលមិនអាច ពោលពាក្យឆ្លើយទៅគេវិញបានឡើយ។ |
ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ
ហេតុនោះ មនុស្សដែលមានគំនិតវាងវៃ នឹងស្ងៀមនៅ ក្នុងគ្រាយ៉ាងនេះ ដ្បិតជាគ្រាអាក្រក់ហើយ។
កុំឲ្យទុកចិត្តអ្នកជិតខាង ក៏កុំឲ្យជឿមិត្រសំឡាញ់ផង សូម្បីតែនាងដែលឯងឱបនៅនាទ្រូងក៏ចូររក្សាបបូរមាត់ចំពោះនាងដែរ
គេទូលដូច្នោះ ដើម្បីនឹងល្បងលទ្រង់ទេ ប្រយោជន៍ឲ្យតែបានរឿងចោទប្រកាន់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែ ព្រះយេស៊ូវទ្រង់ឱនទៅសរសេរនៅដី ដោយព្រះអង្គុលីវិញ