កាលណាទ្រង់ប្រោសឲ្យមានសេចក្ដីស្រាកស្រាន្តហើយ នោះតើអ្នកណានឹងបណ្តាលឲ្យកំរើកឡើងទៀតបាន កាលណាទ្រង់លាក់ព្រះភក្ត្រ នោះតើអ្នកណានឹងមើលទ្រង់ឃើញ ហើយនេះក៏ដូចគ្នា ទោះបើនិយាយចំពោះនគរទាំងមូល ឬចំពោះមនុស្សតែម្នាក់ក្តី
ទំនុកតម្កើង 23:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់ឲ្យខ្ញុំដេកសម្រាកនៅវាលស្មៅខៀវខ្ចី ព្រះអង្គទ្រង់នាំខ្ញុំទៅក្បែរទឹកស្ងប់ស្ងៀម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គឲ្យខ្ញុំដេកសម្រាកនៅលើវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គឲ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់ នៅក្បែរមាត់ទឹក ។ អាល់គីតាប ទ្រង់ឲ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី ទ្រង់នាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់ នៅក្បែរមាត់ទឹក ។ |
កាលណាទ្រង់ប្រោសឲ្យមានសេចក្ដីស្រាកស្រាន្តហើយ នោះតើអ្នកណានឹងបណ្តាលឲ្យកំរើកឡើងទៀតបាន កាលណាទ្រង់លាក់ព្រះភក្ត្រ នោះតើអ្នកណានឹងមើលទ្រង់ឃើញ ហើយនេះក៏ដូចគ្នា ទោះបើនិយាយចំពោះនគរទាំងមូល ឬចំពោះមនុស្សតែម្នាក់ក្តី
៙ មានទន្លេ១ដែលព្រែកទាំងប៉ុន្មាន នាំឲ្យក្រុងនៃព្រះមានសេចក្ដីអំណរ គឺជាទីបរិសុទ្ធនៃពន្លារបស់ព្រះដ៏ខ្ពស់បំផុត
គេក៏ទៅដល់អេលីម ជាទីដែលមានក្បាលទឹក១២ មានលម៉ើ៧០ដើមផង ហើយគេក៏ដំឡើងត្រសាលនៅទីនោះ ជិតកន្លែងទឹក។
យ៉ាងនោះ ទ្រង់នឹងប្រទានឲ្យមានភ្លៀងធ្លាក់មកសំរាប់ពូជឯង ដើម្បីឲ្យឯងបានសាបព្រោះនៅដី ហើយអាហារជាផលចំរើនពីដី នោះនឹងមានឱជារស ហើយសម្បូរផង នៅគ្រានោះ ហ្វូងសត្វរបស់ឯងនឹងរកស៊ីនៅវាលស្មៅធំទូលាយ
ដោយព្រោះសាសន៍នេះ គេមិនព្រមយកទឹកស៊ីឡោម ដែលហូរគ្រឿនៗ តែមានសេចក្ដីរីករាយចំពោះរេស៊ីន ហើយនឹងកូនរបស់រេម៉ាលាវិញ
ទ្រង់ក៏មានបន្ទូលមកខ្ញុំថា ស្រេចហើយ អញជាអាលផា នឹងអូមេកា គឺជាដើម ហើយជាចុង បើអ្នកណាស្រេក អញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃ
ទេវតាក៏បង្ហាញ ឲ្យខ្ញុំឃើញទន្លេទឹកជីវិត ថ្លាដូចជាកែវចរណៃ ដែលហូរចេញពីបល្ល័ង្កនៃព្រះ នឹងកូនចៀម
ព្រះវិញ្ញាណ នឹងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ។
ពីព្រោះកូនចៀមដែលនៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេ ទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ។