ដ្បិតមើល ព្រះយេហូវ៉ាទ្រង់នឹងយាងមកនាំទាំងភ្លើងមកជាមួយ ហើយព្រះរាជរថរបស់ទ្រង់នឹងបានដូចជាខ្យល់កួច ដើម្បីនឹងសំរេចតាមសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់ នឹងតាមពាក្យស្តីបន្ទោសរបស់ទ្រង់ ដោយសារអណ្តាតភ្លើង
ណាហ៊ុម 3:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះភ្លើងនឹងឆេះបន្សុសឯង ហើយដាវនឹងកាត់ឯងចេញ គឺនឹងស៊ីបង្ហិនឯងដូចជាដង្កូវ ចូរចំរើនគ្នាឲ្យច្រើនឡើងដូចជាដង្កូវទៅ ត្រូវឲ្យមានគ្នាច្រើនដូចជាកណ្តូបផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះភ្លើងនឹងឆេះបន្សុសឯង ហើយនឹងមានដាវកាត់ឯង គឺនឹងស៊ីបង្ហិនឯងដូចជាដង្កូវ ចូរចម្រើនគ្នាឲ្យច្រើនឡើងដូចជាដង្កូវទៅ ត្រូវឲ្យមានគ្នាច្រើនដូចជាកណ្តូបផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ អ្នកនឹងបាត់បង់ជីវិតនៅក្នុងភ្លើង អ្នកនឹងស្លាប់ដោយមុខដាវ ដូចស្លឹកឈើត្រូវដង្កូវស៊ីបង្ហិន។ ចូរប្រមូលផ្ដុំគ្នាដូចដង្កូវ ចូរប្រមូលផ្ដុំគ្នាដូចចង្រិត! អាល់គីតាប ប៉ុន្តែ អ្នកនឹងបាត់បង់ជីវិតនៅក្នុងភ្លើង អ្នកនឹងស្លាប់ដោយមុខដាវ ដូចស្លឹកឈើត្រូវដង្កូវស៊ីបង្ហិន។ ចូរប្រមូលផ្ដុំគ្នាដូចដង្កូវ ចូរប្រមូលផ្ដុំគ្នាដូចចង្រិត! |
ដ្បិតមើល ព្រះយេហូវ៉ាទ្រង់នឹងយាងមកនាំទាំងភ្លើងមកជាមួយ ហើយព្រះរាជរថរបស់ទ្រង់នឹងបានដូចជាខ្យល់កួច ដើម្បីនឹងសំរេចតាមសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់ នឹងតាមពាក្យស្តីបន្ទោសរបស់ទ្រង់ ដោយសារអណ្តាតភ្លើង
ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងសំរេចតាមសេចក្ដីយុត្តិធម៌ដល់អស់ទាំងមនុស្ស ដោយសារភ្លើងនឹងដាវរបស់ទ្រង់ ដូច្នេះ ពួកអ្នកដែលព្រះយេហូវ៉ាទ្រង់ នឹងប្រហារជីវិត នោះនឹងមានជាច្រើន
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានស្បថដោយព្រះអង្គទ្រង់ថា ពិតប្រាកដជាអញនឹងធ្វើឲ្យឯងបានពេញដោយមនុស្ស ដូចជាពេញដោយដង្កូវ ហើយគេនឹងស្រែកឡើងទាស់នឹងឯង។
គឺថា របស់អ្វីដែលសល់ពីក្រា នោះកណ្តូបបានស៊ី ហើយអ្វីដែលសល់ពីកណ្តូប នោះចង្រិតបានកាត់ រួចអ្វីដែលសល់ពីចង្រិត នោះដង្កូវបានស៊ីទៅ។
អញនឹងសងបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូច ដោយកណ្តូបចង្រិត ដង្កូវ នឹងក្រា គឺជាកងទ័ពធំរបស់អញ ដែលអញបានចាត់ប្រើមកកណ្តាលឯងរាល់គ្នានោះ
គឺការយ៉ាងនោះ ដែលព្រះអម្ចាស់យេហូវ៉ាទ្រង់បានបង្ហាញដល់ខ្ញុំ ហើយមើល ទ្រង់ក៏បង្កើតកណ្តូបនៅវេលាដែលស្មៅកំពុងឡើងជាថ្មី គឺកាលស្មៅកំពុងលាស់ឡើង ក្រោយដែលបានច្រូតម្តងថ្វាយស្តេចហើយ
ឯព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នែ អញទាស់នឹងឯង អញនឹងដុតអស់ទាំងរទេះចំបាំងរបស់ឯង ឲ្យឡើងជាផ្សែង ហើយដាវនឹងស៊ីកូនសិង្ហរបស់ឯង អញនឹងបំបាត់ការចាប់រំពារបស់ឯងពីផែនដីចេញ ហើយសំឡេងរបស់ពួកទូតឯង នឹងឥតមានអ្នកណាឮទៀតឡើយ។
មើល ពួកជននៅក្នុងឯង សុទ្ធតែជាស្ត្រីទទេ ទ្វារស្រុកឯងបើកពេញចំហ សំរាប់ខ្មាំងសត្រូវ ភ្លើងបានឆេះរនុកឯងអស់ទៅ
ទ្រង់នឹងលូកព្រះហស្តទៅទាស់នឹងស្រុកខាងជើងដែរ គឺនឹងបំផ្លាញស្រុកអាសស៊ើរ ហើយធ្វើឲ្យក្រុងនីនីវេខូចបង់ ជាទីហួតហែង ដូចជាទីរហោស្ថាន