ហើយផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលំអដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាល នោះនឹងបានដូចជាផ្លែល្វាដែលទុំជាដំបូងមុនរដូវក្តៅ ដែលកាលណាគេក្រឡេកទៅឃើញ នោះក៏បេះមកដល់ដៃពមចូលទៅភ្លាម
ណាហ៊ុម 3:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងបន្ទាយរបស់ឯងនឹងបានដូចជាដើមល្វា ដែលមានផ្លែទុំជាដំបូង បើអ្នកណាអង្រួន នោះផ្លែក៏ជ្រុះចូលក្នុងមាត់របស់អ្នកដែលស៊ី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងបន្ទាយរបស់ឯងនឹងដូចជាដើមល្វា ដែលមានផ្លែទុំជាដំបូង បើអ្នកណាអង្រួន នោះផ្លែក៏ជ្រុះចូលក្នុងមាត់របស់អ្នកដែលស៊ី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាយទាំងប៉ុន្មានរបស់នាង ប្រៀបបីដូចជាផ្លែឧទុម្ពរទុំ ពេលគេអង្រួនដើមវា ផ្លែនឹងជ្រុះទៅក្នុងមាត់របស់អស់អ្នកដែល ចង់បរិភោគ។ អាល់គីតាប បន្ទាយទាំងប៉ុន្មានរបស់នាង ប្រៀបបីដូចជាផ្លែឧទុម្ពរទុំ ពេលគេអង្រួនដើមវា ផ្លែនឹងជ្រុះទៅក្នុងមាត់របស់អស់អ្នកដែល ចង់បរិភោគ។ |
ហើយផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលំអដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាល នោះនឹងបានដូចជាផ្លែល្វាដែលទុំជាដំបូងមុនរដូវក្តៅ ដែលកាលណាគេក្រឡេកទៅឃើញ នោះក៏បេះមកដល់ដៃពមចូលទៅភ្លាម
ល្អី១មានផ្លែល្វាយ៉ាងល្អណាស់ ដូចជាផ្លែល្វាដែលទុំមុនគេ ឯល្អី១ទៀតមានផ្លែល្វាអាក្រក់ណាស់ ដែលនឹងបរិភោគមិនបាន ដោយព្រោះអាក្រក់ក្រៃពេក
អើ គេឡកឡឺយឲ្យអស់ទាំងស្តេច ហើយយកពួកចៅហ្វាយជាទីមើលងាយ គេសើចចំពោះអស់ទាំងទីមាំមួន ដ្បិតគេនឹងគ្រាន់តែពូនធូលីដីឡើង ចាប់យកបានហើយ
ផ្កាយនៅលើមេឃក៏ធ្លាក់មកលើផែនដី ដូចជាដើមល្វាដែលត្រូវខ្យល់ធំ គ្រវាត់បណ្តាច់ផ្លែខ្ចីចោលចេញដែរ