ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 11:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដល់​ក្រោយ​បួន​ដប់​ឆ្នាំ​ទៅ នោះ​គេ​នឹង​ចង​សម្ពន្ធ‌មិត្រ​នឹង​គ្នា​វិញ ដោយ​ព្រះ‌រាជ​បុត្រី​នៃ​ស្តេច​ខាង​ត្បូង​បាន​ទៅ​ឯ​ស្តេច​ខាង​ជើង ដើម្បី​តាំង​សញ្ញា​នឹង​គ្នា តែ​នាង​នឹង​មិន​មាន​អំណាច​នៅ​ជា​យូរ​ទេ ហើយ​បិតា​នាង​ក៏​មិន​ជាប់​នៅ ឬ​កន្សៃ‌វង្ស​របស់​ទ្រង់​ផង គឺ​នាង​នឹង​ត្រូវ​លើក​ចោល ព្រម​ទាំង​ពួក​អ្នក​ដែល​បាន​នាំ​នាង នឹង​កូន​ដែល​នាង​បង្កើត ហើយ​អ្នក​ដែល​បាន​គាំពារ​នាង​ក្នុង​គ្រា​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

លុះ​ច្រើន​ឆ្នាំ​ក្រោយមក ស្ដេចទាំងនោះ​នឹង​ចងសម្ពន្ធមិត្តជាមួយគ្នា ហើយ​បុត្រី​របស់​ស្ដេច​នៃ​ទិសខាងត្បូង​នឹង​ទៅ​ឯ​ស្ដេច​នៃ​ទិសខាងជើង ដើម្បី​អនុវត្តតាម​កិច្ចព្រមព្រៀង​។ ប៉ុន្តែ​នាង​រក្សាទុក​អំណាច​ក្នុង​កណ្ដាប់ដៃ​របស់នាង​មិនបានទេ ហើយ​ស្ដេចនៃទិសខាងត្បូង និង​អំណាច​របស់ទ្រង់​ក៏​នៅឈរ​មិនបាន​ដែរ គឺ​នាង និង​ពួកអ្នកដែល​នាំ​នាង​មក ព្រមទាំង​អ្នកដែល​ផ្ដល់កំណើត​ដល់​នាង និង​អ្នកដែល​ទ្រទ្រង់​នាង​ក្នុង​គ្រា​នោះ នឹង​ត្រូវបាន​ប្រគល់ទៅ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គេ​នឹង​ចង​សម្ពន្ធ‌មិត្ត​ជា‌មួយ​គ្នា ហើយ​បុត្រី​របស់​ស្តេច​ខាង​ត្បូង នឹង​ទៅ​ជួប​ស្តេច​ខាង​ជើង ដើម្បី​អនុម័ត​កិច្ច​ព្រម​ព្រៀង។ ប៉ុន្ដែ នាង​រក្សា​អំណាច​មិន​បាន​យូរ​ទេ ហើយ​រាជ‌វង្ស​របស់​ស្ដេច​ខាង​ត្បូង​ក៏​មិន​ស្ថិត​ស្ថេរ​ដែរ។ នាង​នឹង​ត្រូវ​គេ​លើក​ចោល គឺ​ទាំង​នាង ទាំង​ពួក​អ្នក​ដែល​ហែ​ហម​នាង ទាំង​បិតា​ដែល​បង្កើត​នាង និង​អ្នក​ដែល​បាន​គាំ‌ទ្រ​នាង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត គេ​នឹង​ចង​ស្ពាន‌មេត្រី​ជា​មួយ​គ្នា​វិញ គឺ​បុត្រី​របស់​ស្ដេច​អាណា‌ចក្រ​ខាង​ត្បូង នឹង​ទៅ​នៅ​ជា​មួយ​ស្ដេច​របស់​អាណា‌ចក្រ​ខាង​ជើង ដើម្បី​បញ្ជាក់​អំពី​ចំណង​នៃ​ស្ពាន‌មេត្រី​នេះ។ ប៉ុន្តែ នាង​រក្សា​អំណាច​មិន​បាន​យូរ​ទេ ហើយ​ស្ដេច​ខាង​ត្បូង និង​រាជ‌វង្ស​ក៏​មិន​ស្ថិត‌ស្ថេរ​ដែរ គឺ​ទាំង​នាង ទាំង​អស់​អ្នក​ដែល​ហែ‌ហម​នាង ទាំង​បិតា ទាំង​អ្នក​ដែល​ជួយ​គាំ‌ទ្រ​នាង នឹង​ត្រូវ​គេ​ប្រហារ​ជីវិត​នៅ​ពេល​នោះ។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត គេ​នឹង​ចង​ស្ពាន‌មេត្រី​ជា​មួយ​គ្នា​វិញ គឺ​បុត្រី​របស់​ស្ដេច​អាណា‌ចក្រ​ខាង​ត្បូង នឹង​ទៅ​នៅ​ជា​មួយ​ស្ដេច​របស់​អាណា‌ចក្រ​ខាង​ជើង ដើម្បី​បញ្ជាក់​អំពី​ចំណង​នៃ​ស្ពាន‌មេត្រី​នេះ។ ប៉ុន្តែ នាង​រក្សា​អំណាច​មិន​បាន​យូរ​ទេ ហើយ​ស្ដេច​ខាង​ត្បូង និង​រាជ‌វង្ស​ក៏​មិន​ស្ថិត‌ស្ថេរ​ដែរ គឺ​ទាំង​នាង ទាំង​អស់​អ្នក​ដែល​ហែ‌ហម​នាង ទាំង​បិតា ទាំង​អ្នក​ដែល​ជួយ​គាំ‌ទ្រ​នាង នឹង​ត្រូវ​គេ​ប្រហារ​ជីវិត​នៅ​ពេល​នោះ។

សូមមើលជំពូក



ដានី‌យ៉ែល 11:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​មនុស្ស​អាក្រក់ គេ​ត្រូវ​បង្អត់​ពន្លឺ ហើយ​ដៃ​គេ​ដែល​បាន​លើក​ឡើង​ជា​ស្រេច នោះ​បាន​ត្រូវ​បាក់​វិញ។


អស់​ទាំង​ផ្លូវ​របស់​គេ​សុទ្ធ​តែ​លំបាក​ជា​ដរាប ឯ​អស់​ទាំង​ច្បាប់​របស់​ទ្រង់ នោះ​ខ្ពស់​ហួស​ពី​ភ្នែក​គេ គេ​ក៏​បូញ​មាត់​ឡក‌ឡឺយ​ឲ្យ​ពួក​អ្នក​ដែល​ត‌តាំង​នឹង​គេ


កូន​មនុស្ស​អើយ អញ​បាន​បំបាក់​ដៃផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​ឥត​មាន​អ្នក​ណា​នឹង​មើល ដើម្បី​នឹង​លាប​ថ្នាំ ហើយ​រុំ​អប​ឲ្យ​មាន​កំឡាំង​អាច​កាន់​ដាវ​ទៀត​បាន​ឡើយ


ដ្បិត​ស្តេច​ខាង​ជើង​នឹង​វិល​ត្រឡប់​មក​វិញ នាំ​ទាំង​ពល​ទ័ព​យ៉ាង​សន្ធឹក​លើស​ជាង​ជាន់​មុន​ទៅ​ទៀត ហើយ​ក្រោយ​បន្តិច​ទៅ គឺ​ក្រោយ​ប្រមាណ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ ទ្រង់​នឹង​នាំ​ពល​ទ័ព​យ៉ាង​ធំ នឹង​គ្រឿង​ចំបាំង​យ៉ាង​សន្ធឹក​មក


យ៉ាង​នោះ ស្តេច​ខាង​ជើង​នឹង​មក​ជីក​ស្នាម​ភ្លោះ ហើយ​ចាប់​យក​បាន​ទី​ក្រុង​ដែល​មាន​គ្រឿង​ការ‌ពារ​ជា​បរិបូរ ឯ​ពល​ទ័ព​របស់​ស្រុក​ខាង​ត្បូង នឹង​ធន់​នៅ​មិន​បាន ព្រម​ទាំង​ពល​ជ្រើស‌រើស​របស់​ស្តេច​នោះ​ផង ក៏​នឹង​គ្មាន​កំឡាំង​ល្មម​ទប់‌ទល់​ឡើយ


លុះ​ដល់​គ្រា​ចុង​បំផុត នោះ​ស្តេច​ខាង​ត្បូង​នឹង​ត‌យុទ្ធ​នឹង​វា តែ​ស្តេច​ខាង​ជើង​នឹង​មក​ទាស់​នឹង​ទ្រង់​ដូច​ជា​ខ្យល់​កួច មាន​ទាំង​រទេះ​ចំបាំង ពល​សេះ នឹង​នាវា​ជា​ច្រើន វា​នឹង​លុក​ចូល​ក្នុង​ប្រទេស​ដទៃ​ទាំង​ប៉ុន្មាន ទាំង​សាយ​ចេញ​ដូច​ជា​ទឹក​ជន់ រួច​បង្ហួស​ទៅ


តែ​នឹង​មាន​លំពង់​១​ពន្លក​ចេញ​ពី​វង្ស​នាង សោយ‌រាជ្យ​ឡើង​ជំនួស​បិតា ស្តេច​នោះ​នឹង​ទៅ​ច្បាំង​នឹង​ពល​ទ័ព​នៃ​ស្តេច​ខាង​ជើង ហើយ​នឹង​ចូល​ទៅ​ក្នុង​បន្ទាយ​របស់​គេ ក៏​ត‌យុទ្ធ​នឹង​គេព្រម​ទាំង​ឈ្នះ​ផង


ដ្បិត​មើល អញ​នឹង​ឲ្យ​មាន​អ្នក​គង្វាល​១ កើត​ឡើង​ក្នុង​ស្រុក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម ដែល​វង្វេង​បាត់​ឡើយ ក៏​មិន​ព្រម​ទៅ​រក​ណា​ដែល​ខ្ចាត់​ខ្ចាយ ឬ​រុំ​អប​ណា​ដែល​ភ្លាត់​បាក់ ឬ​ឃ្វាល​ណា​ដែល​នៅ​ជាប់​តាម​ហ្វូង​ផង គឺ​នឹង​ស៊ី​សាច់​សត្វ​ណា​ដែល​ធាត់ៗ ហើយ​ហែក​ក្រចក​ជើង​វា​វិញ