សេចក្ដីសុចរិតនឹងបានជាខ្សែក្រវាត់ចង្កេះរបស់អ្នកនោះ ហើយសេចក្ដីស្មោះត្រង់ជាខ្សែក្រវាត់កំឡាំងផង។
ដានីយ៉ែល 10:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំបានងើបភ្នែកមើលទៅ ឃើញមានមនុស្សម្នាក់ស្លៀកពាក់ដោយសំពត់ទេសឯក ហើយក្រវាត់ចង្កេះដោយមាសសុទ្ធពីស្រុកអ៊ូផាស ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានងើបភ្នែកឡើងមើលទៅ នោះមើល៍! មានបុរសម្នាក់ស្លៀកពាក់ក្រណាត់ផាឌិប ចង្កេះគាត់ត្រូវបានក្រវាត់ដោយមាសសុទ្ធពីអ៊ូផាស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំងើបភ្នែកមើលទៅ ឃើញមនុស្សម្នាក់ស្លៀកពាក់សំពត់ទេសឯក ហើយក្រវាត់ចង្កេះដោយមាសសុទ្ធពីស្រុកអ៊ូផាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក្រឡេកមើលទៅ ឃើញមនុស្សម្នាក់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយមានខ្សែក្រវាត់មាសពីស្រុកអ៊ូផាសនៅចង្កេះផង។ អាល់គីតាប ខ្ញុំក្រឡេកមើលទៅ ឃើញមនុស្សម្នាក់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយមានខ្សែក្រវាត់មាសពីស្រុកអ៊ូផាសនៅចង្កេះផង។ |
សេចក្ដីសុចរិតនឹងបានជាខ្សែក្រវាត់ចង្កេះរបស់អ្នកនោះ ហើយសេចក្ដីស្មោះត្រង់ជាខ្សែក្រវាត់កំឡាំងផង។
គេនាំយកប្រាក់ផែជាផ្ទាំងមកពីស្រុកតើស៊ីស នឹងមាសពីស្រុកអ៊ូផាស ជាស្នាដៃរបស់ជាងទង នឹងជាងស្មិត ក៏មានសំពត់ពណ៌ខៀវ នឹងពណ៌ស្វាយជាគ្រឿងតែង រូបនោះសុទ្ធតែជាការដែលដៃមនុស្សបានធ្វើទាំងអស់
នោះឃើញមានមនុស្ស៦នាក់មកតាមផ្លូវទ្វារខាងលើ ដែលបើកទៅទិសខាងជើង គ្រប់គ្នាក៏កាន់គ្រឿងសំឡេះនៅដៃ ហើយមានម្នាក់ស្លៀកពាក់សំពត់ទេសឯក នៅកណ្តាលគេ មានស្ពាយដបទឹកខ្មៅ អ្នកទាំងនោះក៏ចូលទៅឈរក្បែរអាសនាលង្ហិន។
នៅវេលាយប់ អញបានមើលទៅ ឃើញមានមនុស្សជិះសេះសម្បុរក្រហម ឈរនៅកណ្តាលដើមយីថោ ដែលដុះនៅទីទំនាប ឯខាងក្រោយអ្នកនោះ មានសេះជាច្រើន សម្បុរក្រហមពញ្លក់ ហើយស
ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្ដីពិតនៅចង្កេះ ហើយពាក់សេចក្ដីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង
រីឯក្នុងគ្រាដែលយ៉ូស្វេនៅជិតក្រុងយេរីខូរ នោះគាប់ជួនជាលោកងើបភ្នែកឡើង ឃើញមនុស្សម្នាក់កំពុងតែឈរនៅមុខលោក មានទាំងកាន់ដាវហូតជាស្រេច លោកក៏ចូលទៅសួរថា តើលោកកាន់ខាងយើងខ្ញុំ ឬខាងពួកខ្មាំងសត្រូវ របស់យើងខ្ញុំ