ដូច្នេះ ពួកអ្នកស្រុកនោះក៏ខំនាំឲ្យពួកយូដាខ្សោយដៃទៅ ហើយបង្អើលបង្អាក់គេក្នុងការស្អាងនោះ
ដានីយ៉ែល 10:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកតបមកថា តើអ្នកដឹងជាយើងមកឯអ្នក ដោយហេតុអ្វីឬទេ តែឥឡូវនេះយើងត្រូវត្រឡប់ទៅ តយុទ្ធនឹងម្ចាស់ដ៏ធំនៃនគរពើស៊ី កាលយើងបានចេញទៅផុតហើយ នោះម្ចាស់ដ៏ធំនៃនគរក្រេកនឹងមកដល់ ព្រះគម្ពីរខ្មែរសាកល គាត់ក៏តបថា៖ “តើអ្នកដឹងថាហេតុអ្វីបានជាខ្ញុំមករកអ្នកឬទេ? ប៉ុន្តែឥឡូវនេះ ខ្ញុំនឹងត្រឡប់ទៅច្បាំងនឹងទេវតាគ្រប់គ្រងនៃពើស៊ីវិញ។ កាលខ្ញុំចេញទៅហើយ នោះមើល៍! ទេវតាគ្រប់គ្រងនៃក្រិកនឹងមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកមានប្រសាសន៍ថា៖ «តើលោកដឹងឬទេ ថាហេតុអ្វីបានជាខ្ញុំមករកលោក? តែឥឡូវនេះ ខ្ញុំនឹងត្រឡប់ទៅប្រយុទ្ធនឹងម្ចាស់នៃនគរពើស៊ីវិញ ហើយពេលខ្ញុំចេញទៅ នោះម្ចាស់នៃនគរក្រិកនឹងមកដល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពោលមកខ្ញុំថា៖ «តើលោកដឹងឬទេ ហេតុអ្វីបានជាខ្ញុំមករកលោក? ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅប្រយុទ្ធនឹងទេវតាថែរក្សាចក្រភពពែរ្សវិញ។ ពេលខ្ញុំចេញទៅនោះ ទេវតាថែរក្សាអាណាចក្រក្រិកនឹងមកដល់។ អាល់គីតាប គាត់ពោលមកខ្ញុំថា៖ «តើអ្នកដឹងឬទេ ហេតុអ្វីបានជាខ្ញុំមករកអ្នក? ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅប្រយុទ្ធនឹងម៉ាឡាអ៊ីកាត់ថែរក្សាចក្រភពពែរ្សវិញ។ ពេលខ្ញុំចេញទៅនោះ ម៉ាឡាអ៊ីកាត់ថែរក្សាអាណាចក្រក្រិកនឹងមកដល់។ |
ដូច្នេះ ពួកអ្នកស្រុកនោះក៏ខំនាំឲ្យពួកយូដាខ្សោយដៃទៅ ហើយបង្អើលបង្អាក់គេក្នុងការស្អាងនោះ
គ្រានោះ ទេវតានៃព្រះយេហូវ៉ាក៏ចេញទៅវាយទីបោះទ័ពរបស់ពួកសាសន៍អាសស៊ើរ សំឡាប់មនុស្សអស់១សែន៨ម៉ឺន៥ពាន់នាក់ បានជាកាលគេក្រោកពីព្រឹកឡើង នោះឃើញមនុស្សទាំងនោះសុទ្ធតែជាខ្មោចស្លាប់ទាំងអស់
ប៉ុន្តែម្ចាស់ដ៏ធំនៃនគរពើស៊ី បានឃាត់យើងអស់២១ថ្ងៃ តែមើល មីកែល ជាពួកមហាទេវតា១បានមកជួយយើងយ៉ាងនោះ យើងបាននៅទីនោះជាមួយនឹងពួកស្តេចពើស៊ីទៅ
ក្រោយមក ខ្ញុំគន់មើលទៅឃើញសត្វ១ទៀត មានសណ្ឋានជាខ្លារខិន ឯនៅលើខ្នងវា មានស្លាប៤នៃសត្វហើរ ក៏មានក្បាល៤ដែរ ហើយមានអំណាចគ្រប់គ្រងប្រគល់ដល់វា
ហើយពពែឈ្មោលរោមស្រមូវនោះ គឺជាស្តេចសាសន៍ក្រេកវិញ ចំណែកស្នែង១ធំដែលនៅជាកណ្តាលភ្នែកទាំង២នោះ គឺជាស្តេចដើមដំបូង
នោះស្រាប់តែទេវតានៃព្រះអម្ចាស់ប្រហារស្តេច ឲ្យសុគតទៅដោយដង្កូវចុះ ពីព្រោះស្តេចមិនបានផ្ទេរសេចក្ដីសរសើរនោះ ថ្វាយដល់ព្រះវិញ។