នោះដានីយ៉ែលនិយាយដល់អ្នកដំរួត ដែលចៅហ្វាយពួកកំរៀវបានតាំងឲ្យត្រួតលើដានីយ៉ែល ហាណានា មីសាអែល នឹងអ័សារាថា
ដានីយ៉ែល 1:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះអ្នកដំរួតក៏ដកយកអាហារ នឹងស្រាទំពាំងបាយជូរ ដែលសំរាប់ឲ្យគេផឹកចេញទៅ ហើយបានឲ្យតែបន្លែដល់គេវិញ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ មេការក៏យកអាហាររបស់ពួកគេ និងស្រាទំពាំងបាយជូរជាគ្រឿងផឹករបស់ពួកគេចេញ ហើយឲ្យបន្លែដល់ពួកគេវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកទទួលខុសត្រូវនោះក៏ដកយកអាហារ និងស្រាដែលពួកគេត្រូវផឹកនោះចេញ ហើយឲ្យតែបន្លែដល់ពួកគេប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចាប់ពីថ្ងៃនោះមក អ្នកទទួលខុសត្រូវលែងចែកម្ហូបអាហារ និងស្រារបស់ស្ដេចឲ្យយុវជនទាំងបួនទៀតហើយ គឺចែកតែបន្លែ និងទឹកឲ្យពួកគេប៉ុណ្ណោះ។ អាល់គីតាប ចាប់ពីថ្ងៃនោះមក អ្នកទទួលខុសត្រូវលែងចែកម្ហូបអាហារ និងស្រារបស់ស្ដេចឲ្យយុវជនទាំងបួនទៀតហើយ គឺចែកតែបន្លែ និងទឹកឲ្យពួកគេប៉ុណ្ណោះ។ |
នោះដានីយ៉ែលនិយាយដល់អ្នកដំរួត ដែលចៅហ្វាយពួកកំរៀវបានតាំងឲ្យត្រួតលើដានីយ៉ែល ហាណានា មីសាអែល នឹងអ័សារាថា
សូមល្បងលយើងខ្ញុំ ជាអ្នកបំរើលោកបាន១០ថ្ងៃមើល សូមឲ្យគេឲ្យយើងខ្ញុំរាល់គ្នាទទួលទានតែបន្លែ ហើយផឹកទឹកប៉ុណ្ណោះចុះ