ទូលបង្គំនឹងថ្វាយចៀមយ៉ាងធាត់ ជាដង្វាយដុតដល់ទ្រង់ ព្រមទាំងក្លិនឈ្ងុយរបស់ចៀមឈ្មោលផង ទូលបង្គំនឹងថ្វាយទាំងកូនគោ នឹងពពែឈ្មោលដែរ។ –បង្អង់
ជនគណនា 7:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ អាល់គីតាប បន្ទាប់មក មានពែងមាសមួយ ទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ |
ទូលបង្គំនឹងថ្វាយចៀមយ៉ាងធាត់ ជាដង្វាយដុតដល់ទ្រង់ ព្រមទាំងក្លិនឈ្ងុយរបស់ចៀមឈ្មោលផង ទូលបង្គំនឹងថ្វាយទាំងកូនគោ នឹងពពែឈ្មោលដែរ។ –បង្អង់
ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះអញនឹងបានជាធំ នៅកណ្តាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះអញ ព្រមទាំងដង្វាយបរិសុទ្ធផង ដ្បិតឈ្មោះអញនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ
មានទេវតា១ទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយមានគ្រឿងក្រអូបជាច្រើនបានប្រគល់ឲ្យទេវតានោះ ដើម្បីនឹងថ្វាយជាមួយនឹងសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ នៅលើអាសនាមាសដែលនៅមុខបល្ល័ង្ក