ឯងបានទទួលបង្គាប់ហើយ ដូច្នេះចូរធ្វើយ៉ាងនេះចុះ គឺឲ្យយករទេះពីស្រុកអេស៊ីព្ទនេះទៅ សំរាប់ប្រពន្ធឯងរាល់គ្នា ព្រមទាំងកូនតូចៗផង ហើយបញ្ជិះឪពុកឯងរាល់គ្នានាំចុះមកឯណេះ
ជនគណនា 7:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏យកដង្វាយរបស់ខ្លួនមកនៅចំពោះព្រះយេហូវ៉ា គឺរទេះផ្ទុរ៦ នឹងគោ១២ គឺ២នាក់ថ្វាយរទេះ១ ហើយម្នាក់ៗថ្វាយគោមួយៗ គេនាំយកដង្វាយនេះ មកនៅមុខរោងឧបោសថ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានយកតង្វាយរបស់ខ្លួនមកថ្វាយព្រះយេហូវ៉ា រទេះមានដំបូលប្រាំមួយ និងគោដប់ពីរ គឺអ្នកដឹកនាំពីរនាក់ថ្វាយរទេះមួយ ហើយម្នាក់ៗថ្វាយគោមួយ។ គេនាំយកតង្វាយទាំងនេះមកថ្វាយនៅមុខរោងឧបោសថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានយកតង្វាយរបស់ខ្លួនមកថ្វាយព្រះអម្ចាស់: រទេះមានដំបូលចំនួនប្រាំមួយ និងគោប្រាំមួយនឹម គឺរទេះនីមួយៗជាតង្វាយរបស់មេដឹកនាំពីរនាក់ ហើយគោនីមួយៗជាតង្វាយរបស់មេដឹកនាំម្នាក់ៗ។ ពួកគេនាំយកតង្វាយទាំងនោះមកថ្វាយនៅមុខព្រះពន្លា។ អាល់គីតាប ពួកគេបានយកជំនូនរបស់ខ្លួនមកជូនអុលឡោះតាអាឡា រទេះមានដំបូលចំនួនប្រាំមួយ និងគោប្រាំមួយនឹម គឺរទេះនីមួយៗជាជំនូនរបស់មេដឹកនាំពីរនាក់ ហើយគោនីមួយៗជាជំនូនរបស់មេដឹកនាំម្នាក់ៗ។ ពួកគេនាំយកជំនូនទាំងនោះមកជូននៅមុខជំរំសក្ការៈ។ |
ឯងបានទទួលបង្គាប់ហើយ ដូច្នេះចូរធ្វើយ៉ាងនេះចុះ គឺឲ្យយករទេះពីស្រុកអេស៊ីព្ទនេះទៅ សំរាប់ប្រពន្ធឯងរាល់គ្នា ព្រមទាំងកូនតូចៗផង ហើយបញ្ជិះឪពុកឯងរាល់គ្នានាំចុះមកឯណេះ
ពួកកូនអ៊ីស្រាអែលក៏ធ្វើដូច្នោះ ហើយយ៉ូសែបគាត់ឲ្យរទេះទៅគេតាមបង្គាប់ផារ៉ោន ក៏ឲ្យស្បៀងអាហារបរិភោគតាមផ្លូវផង
ឯពួកអ្នកខ្លះ ជាកំពូលលើវង្សរបស់ឪពុកគេ កាលបានមកដល់ព្រះវិហារព្រះយេហូវ៉ា នៅក្រុងយេរូសាឡិមហើយ នោះគេក៏ថ្វាយដង្វាយស្ម័គ្រពីចិត្ត សំរាប់នឹងស្អាងព្រះវិហារនៃព្រះ នៅកន្លែងចាស់ឡើងវិញ
ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកដង្វាយមកថ្វាយអញ ត្រូវទទួលដង្វាយដែលថ្វាយដល់អញនោះ ពីអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត
គេនឹងបញ្ជិះពួកបងប្អូនឯងរាល់គ្នាទាំងប៉ុន្មាន លើសេះ រទេះ អង្រឹងស្នែង លាកាត់ ហើយលើអូដ្ឋ នាំចេញពីអស់ទាំងសាសន៍មក ទុកជាដង្វាយថ្វាយដល់ព្រះយេហូវ៉ា គឺមកឯក្រុងយេរូសាឡិម ជាភ្នំបរិសុទ្ធរបស់អញ ដូចជាពួកកូនចៅអ៊ីស្រាអែលធ្លាប់យកដង្វាយរបស់គេ ដាក់ក្នុងភាជនៈដ៏ស្អាត មកឯព្រះវិហារនៃព្រះយេហូវ៉ាដែរ នោះឯងជាព្រះបន្ទូលនៃព្រះយេហូវ៉ា
មើល អញនឹងកិនឯងរាល់គ្នា នៅទីកន្លែងរបស់ឯង ដូចជារទេះដែលពេញដោយកណ្តាប់តែងកិនដីដែរ