Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 7:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពួក​គេ​បាន​យក​តង្វាយ​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌អម្ចាស់: រទេះ​មាន​ដំបូល​ចំនួន​ប្រាំ​មួយ និង​គោ​ប្រាំ​មួយ​នឹម គឺ​រទេះ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ពីរ​នាក់ ហើយ​គោ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ម្នាក់ៗ។ ពួក​គេ​នាំ​យក​តង្វាយ​ទាំង​នោះ​មក​ថ្វាយ​នៅ​មុខ​ព្រះ‌ពន្លា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 គេ​បាន​យក​តង្វាយ​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌យេហូវ៉ា រទេះ​មាន​ដំបូល​ប្រាំមួយ និង​គោ​ដប់ពីរ គឺ​អ្នក​ដឹក‌នាំ​ពីរ​នាក់​ថ្វាយ​រទេះ​មួយ ហើយ​ម្នាក់ៗ​ថ្វាយ​គោ​មួយ។ គេ​នាំ​យក​តង្វាយ​ទាំង​នេះ​មក​ថ្វាយ​នៅ​មុខ​រោង​ឧបោសថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គេ​ក៏​យក​ដង្វាយ​របស់​ខ្លួន​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​រទេះ​ផ្ទុរ​៦ នឹង​គោ​១២ គឺ​២​នាក់​ថ្វាយ​រទេះ​១ ហើយ​ម្នាក់ៗ​ថ្វាយ​គោ​មួយៗ គេ​នាំ​យក​ដង្វាយ​នេះ មក​នៅ​មុខ​រោង​ឧបោសថ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពួក​គេ​បាន​យក​ជំនូន​របស់​ខ្លួន​មក​ជូនអុលឡោះ‌តាអាឡា រទេះ​មាន​ដំបូល​ចំនួន​ប្រាំ​មួយ និង​គោ​ប្រាំ​មួយ​នឹម គឺ​រទេះ​នី​មួយៗ​ជា​ជំនូន​របស់​មេ​ដឹក​នាំ​ពីរ​នាក់ ហើយ​គោ​នី​មួយៗ​ជា​ជំនូន​របស់​មេ​ដឹក​នាំ​ម្នាក់ៗ។ ពួក​គេ​នាំ​យក​ជំនូន​ទាំង​នោះ​មក​ជូន​នៅ​មុខ​ជំរំ‌សក្ការៈ។

សូមមើលជំពូក ចម្លង




ជន‌គណនា 7:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សុំ​លោក​ប្រាប់​ពួក​គេ​ទៀត​ថា “ចូរ​យក​រទេះ​ពី​ស្រុក​អេស៊ីប ទៅ​ដឹក​ជញ្ជូន​ប្រពន្ធ​កូន និង​ឪពុក​អ្នក​រាល់​គ្នា​មក​ទី​នេះ។


កូនៗ​របស់​លោក​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​រាជ‌ឱង្ការ​នេះ។ លោក​យ៉ូសែប​យក​រទេះ​មក​ឲ្យ​ពួក​គេ តាម​បញ្ជា​របស់​ព្រះចៅ​ផារ៉ោន ហើយ​លោក​ក៏​ឲ្យ​ស្បៀង​អាហារ​គេ សម្រាប់​បរិភោគ​តាម​ផ្លូវ​ដែរ។


ពេល​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​យក​តង្វាយ ដែល​គេ​បាន​ញែក​ទុក មក​ថ្វាយ​យើង។ ត្រូវ​ទទួល​យក​តង្វាយ​ពី​អ្នក​ដែល​ថ្វាយ ដោយ​ស្ម័គ្រ​ចិត្ត។


ប្រជា‌ជាតិ​ទាំង​នោះ​នឹង​នាំ​បងប្អូន​អ្នក​រាល់​គ្នា ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ មក​ថ្វាយ​ព្រះ‌អម្ចាស់។ ពួក​គេ​ហែ‌ហម​បងប្អូន​ទាំង​នោះ ដែល​ជិះ​សេះ រទេះ អង្រឹង​ស្នែង លា និង​អូដ្ឋ រហូត​មក​ដល់​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង គឺ​ក្រុង​យេរូ‌សាឡឹម ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្លាប់​យក​តង្វាយ ដាក់​លើ​ជើង​ពាន​ដ៏​បរិសុទ្ធ​មក​ថ្វាយ នៅ​ក្នុង​ព្រះ‌ដំណាក់​ដែរ។


ហេតុ​នេះ យើង​នឹង​កិន​កម្ទេច​អ្នក​រាល់​គ្នា ឲ្យ​ខ្ទេច‌ខ្ទី ដូច​រទេះ​ដឹក​ស្រូវ​កិន​អ្វីៗ​ទាំង​អស់ ដែល​នៅ​ក្រោម​កង់។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម