ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 5:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​កាល​ណា​មនុស្ស​ប្រុស​ឬ​ស្រី នឹង​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​អ្នក​ណា ទាំង​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា​ផង ហើយ​មាន​ទោស​ដូច្នោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា ប្រសិន‌បើ​បុរស ឬ​ស្រី​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ទាស់​នឹង​អ្នក​ណា​ម្នាក់ ដោយ​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា អ្នក​នោះ​មាន​ទោស

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: “ប្រសិន​បើ​នរណា​ម្នាក់ ទោះ​បី​ប្រុស ឬ​ស្រី​ក្ដី ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ចំពោះ​មនុស្ស​ម្នាក់ អ្នក​នោះ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អម្ចាស់ និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ទោស។

សូមមើលជំពូក

អាល់គីតាប

«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: “ប្រសិន​បើ​នរណា​ម្នាក់ ទោះ​បី​ប្រុស ឬ​ស្រី​ក្តី ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ចំពោះ​មនុស្ស​ម្នាក់ អ្នក​នោះ​ប្រព្រឹត្ត​ខុស​ចំពោះអុលឡោះ‌តាអាឡា និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ទោស។

សូមមើលជំពូក



ជន‌គណនា 5:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​ម៉ូសេ​ថា


បើ​សិន​ជា​អ្នក​នោះ​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​កូន​ចៀម​១​បាន នោះ​ត្រូវ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ មក​ថ្វាយ​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​សំរាប់​ការ​រំលង​របស់​ខ្លួន ដោយ​ព្រោះ​បាប​ដែល​បាន​ប្រព្រឹត្ត​នោះ​វិញ គឺ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​១​សំរាប់​ជា​ដង្វាយ​ដុត


ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា


គេ​ក៏​ទៅ​ដល់ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នៅ​ស្រុក​កាឡាត​ប្រាប់​ថា


យ៉ូស្វេ​ក៏​និយាយ​នឹង​អេកាន​ថា កូន​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​លន់‌តួ​នឹង​ទ្រង់​ទៅ ចូរ​ប្រាប់​អញ​ពី​ការ​ដែល​ឯង​បាន​ធ្វើ កុំ​ឲ្យ​លាក់​នឹង​អញ​ឡើង