ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 36:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ម័សឡា ធើសា ហុកឡា មីលកា នឹង​ណូហា ជា​កូន​ស្រី​របស់​ស្លូផិហាត គេ​បាន​យក​ប្ដី​ក្នុង​ពួក​បង​ប្អូន​របស់​ឪពុក​គេ​គ្រប់​គ្នា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ម័សឡា ធើសា ហុកឡា មីលកា និង​ណូហា ជា​កូន​ស្រី​របស់​ស្លូផិហាត បាន​រៀប​ការ​ជា‌មួយ​កូន​ប្រុស​របស់​បង​ប្អូន​ឪពុក​ពួកនាង​គ្រប់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​ម័សឡា ធើសា ហុក‌ឡា មីល‌កា និង​ណូហា បាន​រៀបការ​ជា​មួយ​បងប្អូន​ជី​ដូន​មួយ​របស់​ខ្លួន។

សូមមើលជំពូក

អាល់គីតាប

នាង​ម័សឡា ធើសា ហុកឡា‌មីលកា និង​ណូហា បាន​រៀប​ការ​ជា​មួយ​បង​ប្អូន​ជី​ដូន​មួយ​របស់​ខ្លួន។

សូមមើលជំពូក



ជន‌គណនា 36:11
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ស្លូផិហាត ជា​កូន​ហេភើរ គាត់​គ្មាន​កូន​ប្រុស​ទេ មាន​សុទ្ធ​តែ​កូន​ស្រី នេះ​ជា​ឈ្មោះ​កូន​ស្រី​របស់​ស្លូផិហាត គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ នឹង​ធើសា​១


ឯ​ពួក​កូន​ស្រី​ស្លូផិហាត ដែល​ជា​កូន​ហេភើរៗ​ជា​កូន​កាឡាតៗ​ជា​កូន​ម៉ាគារៗ ជា​កូន​ម៉ាន៉ាសេ ក្នុង​ពួក​គ្រួ​ម៉ាន៉ាសេ ដែល​គេ​ជា​កូន​ចៅ​យ៉ូសែប ឯ​កូន​ស្រី​របស់​គាត់​ទាំង​នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ នឹង​ធើសា​១


នោះ​ពួក​កូន​ស្រី​ស្លូផិហាត​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ


គេ​បាន​យក​ប្ដី​ចូល​ជាតិ​ក្នុង​គ្រួសារ​ពួក​កូន​ចៅ​ម៉ាន៉ាសេ ជា​កូន​យ៉ូសែប ហើយ​មរដក​របស់​គេ​ក៏​បាន​នៅ​ជាប់​ក្នុង​ពូជ​អំបូរ​របស់​គ្រួ​ឪពុក​គេ​ត​ទៅ។