ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 33:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ចេញ​ពី​អេថាម ក៏​បែរ​ទៅ​ខាង​ពី​ហាហី‌រ៉ុថ ទល់​មុខ​នឹង​បាល‌សេផុន រួច​ស្នាក់​នៅ​ត្រង់​មុខ​មីកដុល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ចេញ​ពី​អេថាម ហើយ​វិល​ទៅ​ពីហាហ៊ី‌រ៉ុថ ដែល​នៅ​ទល់​មុខ​បាល‌សេផុន រួច​បោះ​ជំរំ​នៅ​មុខ​មីកដុល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ចាក​ចេញ​ពី​អេថាម វាង​ទៅ​ពីហា‌ហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​បាលសេ‌ផុន ហើយ​បោះ​ជំរំ​នៅ​ក្បែរ​មីគ‌ដូល។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ចាក​ចេញ​ពី​អេថាម វាង​ទៅ​ពីហាហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​បាល‌សេផុន ហើយ​បោះ​ជំរំ​នៅ​ក្បែរ​មីកដុល។

សូមមើលជំពូក



ជន‌គណនា 33:7
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​មាន​បន្ទូល​នឹង​ម៉ូសេ​ថា


ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​បែរ​ទៅ​ដំឡើង​ត្រសាល​នៅ​ឯ​មុខ ពីហា‌ហីរ៉ុថ ត្រង់​កណ្តាល​ស្រុក​មីកដុល ហើយ​នឹង​សមុទ្រ ទល់​មុខ​នឹង​បាស-សេផុន​វិញ ត្រូវ​ឲ្យ​ដំឡើង​ត្រសាល ប្រឈម​នឹង​ទី​នោះ ដែល​នៅ​ជិត​មាត់​សមុទ្រ


ពួក​សាសន៍​អេស៊ីព្ទ​ក៏​ដេញ​តាម​ទៅ មាន​ទាំង​សេះ​ទាំង​រាជ‌រថ​របស់​ផារ៉ោន ទាំង​ពួក​ពល​សេះ ហើយ​នឹង​ពួក​ពល​ថ្មើរ​ជើង​របស់​ទ្រង់​ទាំង​អស់ បាន​ទាន់​គេ​នៅ​ត្រង់​ទី​ដំឡើង​ត្រសាល ក្បែរ​សមុទ្រ​ដែល​ជិត​នឹង​ពីហា‌ហីរ៉ុថ ទល់​មុខ​នឹង​បាល-សេផុន។


គេ​ចេញ​ពី​មុខ​ពីហា‌ហីរ៉ុថ​ដើរ​ឆ្លង​នៅ​កណ្តាល​ទឹក​សមុទ្រ​ទៅ​ក្នុង​ទី​រហោ‌ស្ថាន ក៏​ដើរ​៣​ថ្ងៃ​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​អេថាម រួច​ស្នាក់​នៅ​ត្រង់​ម៉ារ៉ា