ទ្រង់បានប្រហារអស់ទាំងកូនច្បងនៅក្នុងស្រុកគេ គឺជាដើមកំឡាំងរបស់គេទាំងប៉ុន្មាន
ជនគណនា 33:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងកាលដែលគេកំពុងតែកប់ខ្មោចពួកកូនច្បងរបស់គេ ដែលព្រះយេហូវ៉ាបានវាយសំឡាប់នៅក្នុងពួកគេ ហើយព្រះយេហូវ៉ាក៏បានធ្វើទោសដល់អស់ទាំងព្រះរបស់គេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯសាសន៍អេស៊ីព្ទវិញ កំពុងតែកប់ខ្មោចកូនច្បងទាំងប៉ុន្មានរបស់គេ ដែលព្រះយេហូវ៉ាបានប្រហារនៅកណ្ដាលពួកគេ។ ព្រះយេហូវ៉ាក៏វិនិច្ឆ័យទោសពួកព្រះរបស់ពួកគេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ជនជាតិអេស៊ីបបញ្ចុះសពកូនច្បងទាំងអស់របស់ពួកគេ ដែលព្រះអម្ចាស់ប្រហារ។ ធ្វើដូច្នេះ ព្រះអម្ចាស់បានវិនិច្ឆ័យទោសព្រះទាំងឡាយរបស់ជនជាតិអេស៊ីប។ អាល់គីតាប ពេលនោះ ជនជាតិអេស៊ីបបញ្ចុះសពកូនច្បងទាំងអស់របស់ពួកគេ ដែលអុលឡោះតាអាឡាប្រហារ។ ធ្វើដូច្នេះ អុលឡោះតាអាឡា បានវិនិច្ឆ័យទោសព្រះទាំងឡាយរបស់ជនជាតិអេស៊ីប។ |
ទ្រង់បានប្រហារអស់ទាំងកូនច្បងនៅក្នុងស្រុកគេ គឺជាដើមកំឡាំងរបស់គេទាំងប៉ុន្មាន
ដ្បិតនៅយប់នោះអញនឹងដើរកាត់ស្រុកអេស៊ីព្ទ ហើយនឹងវាយអស់ទាំងកូនច្បងនៅក្នុងស្រុក ចាប់តាំងពីមនុស្សដល់សត្វ ព្រមទាំងធ្វើទោសដល់អស់ទាំងព្រះនៃស្រុកអេស៊ីព្ទផង គឺអញនេះជាព្រះយេហូវ៉ា
ឥឡូវនេះ អញដឹងថា ព្រះយេហូវ៉ាទ្រង់ធំលើសអស់ទាំងព្រះ ដ្បិតទ្រង់បានឈ្នះក្នុងអំពើដែលគេបានប្រព្រឹត្តដោយព្រហើនចំពោះឯងរាល់គ្នា
នេះសេចក្ដីទំនាយយ៉ាងធ្ងន់ពីស្រុកអេស៊ីព្ទ។ មើល ព្រះយេហូវ៉ាទ្រង់គង់លើពពកយ៉ាងលឿនយាងមកឯស្រុកអេស៊ីព្ទ អស់ទាំងរូបព្រះរបស់ស្រុកអេស៊ីព្ទនឹងញាប់ញ័រនៅចំពោះទ្រង់ ហើយចិត្តពួកសាសន៍អេស៊ីព្ទនឹងរលត់ទៅនៅក្នុងខ្លួនគេ
ព្រះយេហូវ៉ាទ្រង់នឹងបានជាទីស្ញែងខ្លាចដល់គេ ដ្បិតទ្រង់នឹងធ្វើឲ្យអស់ទាំងរូបព្រះ នៅផែនដីរៀវសូន្យទៅ នោះមនុស្សទាំងឡាយនឹងថ្វាយបង្គំដល់ទ្រង់វិញ គ្រប់គ្នានឹងថ្វាយបង្គំនៅកន្លែងរបស់ខ្លួន គឺអស់ទាំងកោះរបស់សាសន៍ផ្សេងៗផង។
ដ្បិតអស់ទាំងកូនច្បងជារបស់ផងអញហើយ ពីព្រោះនៅថ្ងៃដែលអញបានវាយអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ នោះអញបានញែកអស់ទាំងកូនច្បងក្នុងសាសន៍អ៊ីស្រាអែលចេញ ទុកសំរាប់អញ ទាំងមនុស្ស ហើយនឹងសត្វផង ទាំងអស់គ្នាត្រូវបានជារបស់ផងអញពិត អញនេះជាព្រះយេហូវ៉ា។