ដ្បិតពួកទ័ពបានចាប់យករបស់ទាំងនោះទុកសំរាប់ខ្លួនគេ
(រីឯពួកទាហានវិញ ម្នាក់ៗបានយករបស់ដែលរឹបអូសបានទុកសម្រាប់ខ្លួនឯង)
រីឯពលទាហានវិញ ម្នាក់ៗបានរឹបអូសយកជយភណ្ឌទុកសម្រាប់ខ្លួនឯងផ្ទាល់។
រីឯពលទាហានវិញ ម្នាក់ៗបានរឹបអូសយកជ័យភ័ណ្ឌ ទុកសម្រាប់ខ្លួនឯងផ្ទាល់។
រួចកាលយ៉ូសាផាត នឹងពលទ័ពរបស់ទ្រង់បានទៅដល់ ដើម្បីយករបឹប នោះក៏ឃើញមានទាំងរបស់ទ្រព្យ សំលៀកបំពាក់ នឹងប្រដាប់មានដំឡៃយ៉ាងសន្ធឹក ហើយនាំគ្នាដោះចេញទុកសំរាប់ខ្លួន លើសពីកំឡាំងនឹងយកទៅបាន មានរបឹបជាច្រើន ដល់ម៉្លេះបានជាគេប្រមូលយកអស់រវាង៣ថ្ងៃទើបហើយ
រីឯក្រៅពីរបស់អ្វីៗដែលពួកទាហានបានយក នោះរបឹបទាំងអស់មានចំនួនដូច្នេះ គឺចៀម៦សែន៧ម៉ឺន៥ពាន់
ឯមាសទាំងអស់ដែលគេបានថ្វាយ ដោយលើកចុះឡើងដល់ព្រះយេហូវ៉ា គឺដែលពួកមេលើ១ពាន់នាក់ នឹងពួកមេលើ១០០នាក់បានថ្វាយ នោះមានទំងន់១ម៉ឺន៦ពាន់៧៥០ដំឡឹង
ពួកកូនចៅអ៊ីស្រាអែលគេចាប់យកពួកស្រីៗសាសន៍ម៉ាឌាន នឹងកូនតូចៗទាំងប៉ុន្មាននាំទៅជាឈ្លើយ ក៏យកហ្វូងគោ ហ្វូងចៀម នឹងទ្រព្យសម្បត្តិទាំងអស់ទុកជារបឹបដែរ
តែឯពួកស្រីៗ នឹងកូនក្មេង ព្រមទាំងហ្វូងសត្វ ហើយរបស់ទាំងប៉ុន្មាននៅក្នុងក្រុងនោះដែលជារបឹបទាំងអស់ នោះត្រូវចាប់យកមកសំរាប់ឯងវិញ ហើយត្រូវបរិភោគរបឹបរបស់ពួកខ្មាំងសត្រូវ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានមកចុះ