ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 30:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ឪពុក​បាន​ឮ​បំណន់​នោះ នឹង​សេចក្ដី​ដែល​កូន​បាន​បន់​ភ្ជាប់​ខ្លួន​ដែរ តែ​ឥត​មាន​ថា​អ្វី​ឲ្យ​ទេ នោះ​បំណន់​របស់​នាង​នឹង​នៅ​ជា​យ៉ាង​នោះ​ទាំង​អស់ ព្រម​ទាំង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ឪពុក​បាន​ឮ​ពី​បំណន់ និង​ពី​ការ​សន្យា​របស់​នាង ដែល​នាង​បាន​ភ្ជាប់​ខ្លួន តែ​មិន​ថា​អ្វី នោះ​បំណន់​របស់​នាង​ទាំង​ប៉ុន្មាន​នឹង​នៅ​ជាប់ ហើយ​ការ​សន្យា​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ក៏​នៅ​ជាប់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ឪពុក​របស់​នាង​បាន​ដឹង​ពី​បំណន់​នេះ តែ​គាត់​នៅ​ស្ងៀម នោះ​នាង​ត្រូវ​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់។

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​ឪពុក​របស់​នាង​បាន​ដឹង​ពី​បំណន់​នេះ តែ​គាត់​នៅ​ស្ងៀម នោះ​នាង​ត្រូវ​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់។

សូមមើលជំពូក



ជន‌គណនា 30:4
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ស្ត្រី​វិញ បើ​កាល​ណា​បន់​ដល់​ព្រះ‌យេហូវ៉ា ទាំង​ភ្ជាប់​ខ្លួន​ដោយ‌សារ​បំណន់​នោះ កំពុង​ដែល​នៅ​ក្មេង​នៅ​ក្នុង​បន្ទុក​របស់​ឪពុក​នៅ​ឡើយ


តែ​បើ​ឪពុក​ឃាត់​នាង​ក្នុង​ថ្ងៃ​ដែល​បាន​ឮ នោះ​បំណន់​របស់​នាង នឹង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ភ្ជាប់​ខ្លួន មិន​បាន​នៅ​ជាប់​ទៀត​ទេ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នឹង​អត់​ទោស​ឲ្យ​នាង​ដែរ ពី​ព្រោះ​ឪពុក​បាន​ឃាត់​ហាម។