Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 30:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​ស្ត្រី​វិញ បើ​កាល​ណា​បន់​ដល់​ព្រះ‌យេហូវ៉ា ទាំង​ភ្ជាប់​ខ្លួន​ដោយ‌សារ​បំណន់​នោះ កំពុង​ដែល​នៅ​ក្មេង​នៅ​ក្នុង​បន្ទុក​របស់​ឪពុក​នៅ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប្រសិន‌បើ​ស្ត្រី​ណា​ម្នាក់​បន់​ព្រះ‌យេហូវ៉ា ហើយ​ភ្ជាប់​ខ្លួន​ដោយ‌សន្យា​អ្វី​មួយ ក្នុង​កាល​ដែល​នាង​នៅ​ក្មេង ក្នុង​បន្ទុក​របស់​ឪពុក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ប្រសិន​បើ​ស្ត្រី​ណា​ម្នាក់​បន់​ព្រះ‌អម្ចាស់ ឬ​សន្យា​អំពី​រឿង​អ្វី​មួយ ក្នុង​គ្រា​ដែល​នាង​នៅ​ក្មេង ហើយ​រស់​នៅ​ជា​មួយ​ឪពុក​របស់​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ប្រសិន​បើ​ស្ត្រី​ណា​ម្នាក់​បន់អុលឡោះ‌តាអាឡា ឬ​សន្យា​អំពី​រឿង​អ្វី​មួយ ក្នុង​គ្រា​ដែល​នាង​នៅ​ក្មេង ហើយ​រស់​នៅ​ជា​មួយ​ឪពុក​របស់​ខ្លួន

សូមមើលជំពូក ចម្លង




ជន‌គណនា 30:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​បះ‌បោរ​ចំពោះ​ស្តេច​នេប៊ូ‌ក្នេសា ដែល​ស្តេច​នោះ​បាន​ចាប់​ឲ្យ​ទ្រង់​ស្បថ​ដោយ​នូវ​ព្រះ តែ​សេដេគា​បាន​ធ្វើ​ក​រឹង ហើយ​តាំង​ព្រះ‌ទ័យ​រឹង​របឹង មិន​ព្រម​បែរ​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទេ


ចូរ​ថ្វាយ​ដង្វាយ​ជា​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ​វិញ ហើយ​លា​បំណន់​ដែល​បាន​បន់​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​ផង


ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កាល​ណា​មនុស្ស​ណា​បន់​បំណន់ បើ​របស់​ដែល​សន្យា​ថ្វាយ​ជា​មនុស្ស នោះ​ត្រូវ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​តាម​ដែល​ឯង​គិត​ថ្លៃ


គឺ​បើ​បុរស​ណា​បន់​ដល់​ព្រះ‌យេហូវ៉ា ឬ​នឹង​ស្បថ​ភ្ជាប់​ខ្លួន​ដោយ​សម្បថ​ណា​មួយ អ្នក​នោះ​មិន​ត្រូវ​ក្បត់​ពាក្យ​ខ្លួន​ឡើយ គឺ​ត្រូវ​តែ​ធ្វើ​តាម​សំដី​របស់​ខ្លួន​គ្រប់​ចំពូក


ហើយ​ឪពុក​បាន​ឮ​បំណន់​នោះ នឹង​សេចក្ដី​ដែល​កូន​បាន​បន់​ភ្ជាប់​ខ្លួន​ដែរ តែ​ឥត​មាន​ថា​អ្វី​ឲ្យ​ទេ នោះ​បំណន់​របស់​នាង​នឹង​នៅ​ជា​យ៉ាង​នោះ​ទាំង​អស់ ព្រម​ទាំង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ដែរ


ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កាល​ណា​មនុស្ស​ប្រុស ឬ​ស្រី​ណា​នឹង​ញែក​ខ្លួន​ចេញ ដោយ​បន់​បំណន់​របស់​ពួក​ន៉ាសារីត ដើម្បី​នឹង​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ‌យេហូវ៉ា


នៅ​ក្នុង​ពួក​ជំនុំ ត្រូវ​ឲ្យ​ពួក​ស្រីៗ​នៅ​ស្ងៀម ដ្បិត​គ្មាន​ច្បាប់​ឲ្យ​និយាយ​ឡើយ ត្រូវ​ឲ្យ​គេ​ប្រតិ‌បត្តិ​តាម​វិញ ដូច​ជា​ក្រិត្យ‌វិន័យ​ក៏​សំដែង​ដែរ


តែ​មិន​បាន​វាយ​គេ​ទេ ដ្បិត​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ​បាន​ស្បថ​នឹង​គេ​ហើយ ដោយ​នូវ​ព្រះ‌នាម​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​រទូ‌រទាំ ទាស់​នឹង​ពួក​អ្នក​ដែល​ជា​កំពូល​នោះ


កាល​លោក​ក្រឡេក​ទៅ​ឃើញ​នាង នោះ​ក៏​ហែក​អាវ​ដោយ​ពាក្យ​ថា វរ‌ហើយ កូន​អើយ ឯង​បាន​ធ្វើ​ឲ្យ​អញ​មាន​ចិត្ត​ក្រាប​ចុះ​ជា​ខ្លាំង​ណាស់ ឯង​ជា​អ្នក​នៅ​ក្នុង​ពួក​ដែល​នាំ​ឲ្យ​អញ​លំបាក​ចិត្ត ដ្បិត​អញ​បាន​មាន​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ នឹង​ថយ​មក​ក្រោយ​វិញ​ពុំ​បាន​ឡើយ


រួច​នាង​បន់​ថា ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ បើ​សិន​ជា​ទ្រង់​នឹង​ក្រឡេក​ព្រះ‌នេត្រ​មក​ទត​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ ហើយ​នឹក​ចាំ​មិន​ដាច់​ពី​ខ្ញុំ​ម្ចាស់ ដើម្បី​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ បាន​កូន​ប្រុស​១ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​១​ជីវិត ហើយ​មិន​ដែល​មាន​កាំបិត​កោរ​សក់​វា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម