ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 30:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ប្ដី​បាន​ដឹង តែ​មិន​បាន​ថា​អ្វី​ឲ្យ​ទេ ក៏​មិន​បាន​ឃាត់​ផង នោះ​អស់​ទាំង​បំណន់​របស់​នាង​នឹង​ត្រូវ​នៅ​ជាប់​ជា​យ៉ាង​នោះ ព្រម​ទាំង​សេចក្ដី​ណា​ដែល​បាន​បន់​ភ្ជាប់​ខ្លួន​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ប្តី​របស់​នាង​បាន​ឮ តែ​មិន​បាន​ថា​អ្វី ក៏​មិន​បាន​ជំទាស់​នឹង​នាង នោះ​បំណន់​របស់​នាង​ទាំង​ប៉ុន្មាន​នឹង​នៅ​ជាប់ ហើយ​ការ​សន្យា​ណា​មួយ​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ក៏​នឹង​នៅ​ជាប់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ប្ដី​របស់​នាង​ដឹង តែ​នៅ​ស្ងៀម​មិន​ជំទាស់​ទេ នោះ​នាង​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ស្បថ។

សូមមើលជំពូក

អាល់គីតាប

ពេល​ប្ដី​របស់​នាង​ដឹង តែ​នៅ​ស្ងៀម​មិន​ជំទាស់​ទេ នោះ​នាង​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ស្បថ។

សូមមើលជំពូក



ជន‌គណនា 30:11
3 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​នាង​នោះ​បាន​បន់​បំណន់ ឬ​ភ្ជាប់​ខ្លួន​ដោយ‌សារ​សម្បថ​ណា​មួយ ក្នុង​កាល​ដែល​នៅ​ក្នុង​បន្ទុក​ប្ដី​នៅ​ឡើយ


តែ​បើ​ប្ដី​នាង​បាន​ផ្តាច់​បំណន់​នោះ​ចេញ ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ដឹង នោះ​សេចក្ដី​អ្វី​ដែល​បាន​ចេញ​ពី​មាត់​នាង ពី​ដំណើរ​បំណន់​នោះ ឬ​សេចក្ដី​ណា​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន នោះ​មិន​នៅ​ជាប់​ទៀត​ទេ ដ្បិត​ប្ដី​បាន​ផ្តាច់​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នឹង​អត់​ទោស​ឲ្យ​នាង​ដែរ។


តែ​បើ​ឪពុក​ឃាត់​នាង​ក្នុង​ថ្ងៃ​ដែល​បាន​ឮ នោះ​បំណន់​របស់​នាង នឹង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ភ្ជាប់​ខ្លួន មិន​បាន​នៅ​ជាប់​ទៀត​ទេ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នឹង​អត់​ទោស​ឲ្យ​នាង​ដែរ ពី​ព្រោះ​ឪពុក​បាន​ឃាត់​ហាម។