នោះត្រូវឲ្យឯងយក៥រៀលក្នុងម្នាក់ៗ ដើម្បីនឹងលោះអ្នកទាំងនោះ ត្រូវយកតាមប្រាក់រៀល ដែលប្រើក្នុងទីបរិសុទ្ធ គឺ១រៀលត្រូវជា១០កាក់
ជនគណនា 3:48 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយប្រាក់សំរាប់លោះពួកអ្នក ដែលលើសជាងពួកលេវី នោះត្រូវឲ្យប្រគល់ដល់អើរ៉ុន នឹងពួកកូនលោកទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាក់សម្រាប់លោះពួកអ្នកដែលលើសពីចំនួនពួកលេវី ត្រូវប្រគល់ឲ្យអើរ៉ុន និងពួកកូនរបស់គាត់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រគល់ប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវីឲ្យអើរ៉ុន និងកូនចៅរបស់គាត់»។ អាល់គីតាប ចូរប្រគល់ប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវីឲ្យហារូន និងកូនចៅរបស់គាត់»។ |
នោះត្រូវឲ្យឯងយក៥រៀលក្នុងម្នាក់ៗ ដើម្បីនឹងលោះអ្នកទាំងនោះ ត្រូវយកតាមប្រាក់រៀល ដែលប្រើក្នុងទីបរិសុទ្ធ គឺ១រៀលត្រូវជា១០កាក់
ម៉ូសេក៏យកប្រាក់ ជាដំឡៃលោះខ្លួន ពីពួកអ្នកទាំងប៉ុន្មាន ដែលលើសពីចំនួនមនុស្សដែលបានលោះ ដោយពួកលេវីនោះហើយ
រួចម៉ូសេប្រគល់ប្រាក់ដែលជាដំឡៃលោះនោះ ដល់អើរ៉ុន នឹងពួកកូនលោក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក។