ឯអស់ទាំងកូនច្បងរបស់សត្វលា នោះត្រូវថ្វាយកូនចៀម ដើម្បីស្នងនឹងលោះវា តែបើមិនចង់លោះទេ នោះត្រូវបំបាក់កវាទៅ ហើយអស់ទាំងកូនច្បងរបស់មនុស្ស ក្នុងពួកកូនចៅនៃអ្នករាល់គ្នា នោះក៏ត្រូវលោះដែរ
ជនគណនា 3:46 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯត្រង់មនុស្សទាំង២៧៣នាក់ ក្នុងពួកកូនប្រុសច្បង នៃពួកកូនចៅអ៊ីស្រាអែល ដែលលើសពីចំនួនពួកលេវី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯតម្លៃលោះមនុស្សទាំងពីររយចិតសិបបីនាក់ ក្នុងចំណោមកូនប្រុសច្បងនៃពួកអ៊ីស្រាអែល ដែលលើសពីចំនួនពួកលេវី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីលោះចំនួនពួកលេវីដែលលើស២៧៣នាក់នោះ អាល់គីតាប ដើម្បីលោះចំនួនពួកលេវីដែលលើស ២៧៣នាក់នោះ |
ឯអស់ទាំងកូនច្បងរបស់សត្វលា នោះត្រូវថ្វាយកូនចៀម ដើម្បីស្នងនឹងលោះវា តែបើមិនចង់លោះទេ នោះត្រូវបំបាក់កវាទៅ ហើយអស់ទាំងកូនច្បងរបស់មនុស្ស ក្នុងពួកកូនចៅនៃអ្នករាល់គ្នា នោះក៏ត្រូវលោះដែរ
ដ្បិតកាលផារ៉ោនបានតាំងព្រះទ័យរឹងទទឹងមិនព្រមឲ្យយើងរាល់គ្នាទៅ នោះព្រះយេហូវ៉ាក៏សំឡាប់អស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទចោល ចាប់តាំងពីកូនច្បងរបស់មនុស្ស រហូតដល់កូនច្បងនៃពួកសត្វ ដោយហេតុនោះបានជាអញថ្វាយអស់ទាំងកូនឈ្មោល ដែលកើតមុនបង្អស់ ទៅជាយញ្ញបូជាដល់ព្រះយេហូវ៉ា តែអស់ទាំងកូនច្បងបង្កើតរបស់អញ នោះអញលោះវិញ