ជនគណនា 3:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ្នកដែលជាកំពូលលើពួកកូនចៅរបស់ឪពុកពួកកេហាត់ គឺអេលីសាផាន ជាកូនអ៊ូស៊ាល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាមួយអេលីសាផាន ជាកូនអ៊ូស៊ាល និងជាមេលើវង្សានុវង្សរបស់កេហាត់ជាឪពុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេដឹកនាំក្រុមគ្រួសារកេហាត់ គឺលោកអេលីសាផាន ជាកូនរបស់លោកអ៊ូស៊ាល។ អាល់គីតាប មេដឹកនាំក្រុមគ្រួសារកេហាត់ គឺលោកអេលីសាផាន ជាកូនរបស់លោកអ៊ូស៊ាល។ |
នោះម៉ូសេលោកហៅមីសាអែល នឹងអែលសាផាន ជាកូនអ៊ូស៊ាល ដែលត្រូវជាមាអើរ៉ុន មកបង្គាប់ថា ចូរមកសែងយកខ្មោចបងប្អូនឯង ចេញពីមុខទីបរិសុទ្ធទៅខាងក្រៅទីដំឡើងត្រសាលទៅ
ដំណអំពីកេហាត់មក នោះកើតមានគ្រួសារអាំរ៉ាម គ្រួសារយីតសារ គ្រួសារហេប្រុន នឹងគ្រួសារអ៊ូស៊ាល នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកកេហាត់
ចំណែកអស់ទាំងគ្រួសាររបស់ពួកកេហាត់ គេត្រូវដំឡើងត្រសាលខាងត្បូង ជាចំហៀងក្បែររោងឧបោសថ
រីឯបញ្ញើដែលផ្ញើទុកនឹងគេ នោះគឺជាហឹបនៃសេចក្ដីបន្ទាល់ តុ ជើងចង្កៀង អាសនាទាំង២ នឹងប្រដាប់ប្រដាទាំងប៉ុន្មានសំរាប់ទីបរិសុទ្ធ ដែលគេប្រើធ្វើការងារ ព្រមទាំងវាំងនន នឹងប្រដាប់វាំងននទាំងប៉ុន្មានដែរ
កាលណាអើរ៉ុន នឹងពួកកូនលោកបានគ្របទីបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មានជាស្រេចហើយ ក្នុងវេលាដែលពួកជំនុំរៀបដំណើរចេញទៅ នោះពួកកូនចៅកេហាត់ ត្រូវមកលីសែងរបស់ទាំងនោះ តែមិនត្រូវឲ្យពាល់ដល់របស់បរិសុទ្ធណាមួយឡើយ ក្រែងត្រូវស្លាប់ របស់ទាំងនោះជាបន្ទុកលើពួកកូនចៅកេហាត់ក្នុងត្រសាលជំនុំ។