ឯផ្នែករបស់ពួកកូនចៅអើរ៉ុន គឺយ៉ាងនេះ ក្នុងពួកកូនរបស់អើរ៉ុននោះ មានណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹងអ៊ីថាម៉ារ
ជនគណនា 3:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯឈ្មោះពួកកូនទាំងប៉ុន្មានរបស់អើរ៉ុន នោះគឺណាដាបជាកូនច្បង១ អ័ប៊ីហ៊ូវ១ អេលាសារ១ នឹងអ៊ីថាម៉ារ១ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនរបស់លោកអើរ៉ុនមានឈ្មោះ ណាដាប ជាកូនច្បង អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកអើរ៉ុនមានរាយនាមដូចតទៅ: ណាដាប់ ជាកូនច្បង អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។ អាល់គីតាប កូនរបស់ហារូនមានរាយឈ្មោះដូចតទៅ: ណាដាប ជាកូនច្បង អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។ |
ឯផ្នែករបស់ពួកកូនចៅអើរ៉ុន គឺយ៉ាងនេះ ក្នុងពួកកូនរបស់អើរ៉ុននោះ មានណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹងអ៊ីថាម៉ារ
តែណាដាប នឹងអ័ប៊ីហ៊ូវ គេស្លាប់មុនឪពុកទៅ ឥតមានកូនទេ ដូច្នេះ អេលាសារ នឹងអ៊ីថាម៉ារបានធ្វើការងារជាសង្ឃវិញ
កូនអាំរ៉ាម គឺអើរ៉ុន ម៉ូសេ នឹងម៉ារាម ឯកូនចៅរបស់អើរ៉ុន គឺណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹងអ៊ីថាម៉ារ
រួចត្រូវឲ្យញែកអើរ៉ុន បងឯង ព្រមទាំងពួកកូនលោកផង ចេញពីពួកកូនចៅអ៊ីស្រាអែលមក ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃនៅមុខអញ គឺទាំងអើរ៉ុន នឹងណាដាប អ័ប៊ីហ៊ូវ អេលាសារ ហើយនឹងអ៊ីថាម៉ារជាកូនលោក។
ឯអើរ៉ុនលោកយកនាងអេលីសេបា ជាកូនអ័មីន៉ាដាប់ ហើយជាប្អូនណាសូន ធ្វើជាប្រពន្ធ នាងបង្កើតបានណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹងអ៊ីថាម៉ារឲ្យលោក
ឯណាដាប នឹងអ័ប៊ីហ៊ូវ ជាកូនអើរ៉ុនទាំង២នាក់ ក៏យកជើងពានរៀងខ្លួនទៅដាក់ភ្លើង ហើយរោយគ្រឿងក្រអូបពីលើ គឺបានយកភ្លើងដទៃទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ដែលទ្រង់ឥតបានបង្គាប់ឡើយ
រួចម៉ូសេបង្គាប់ដល់អើរ៉ុន ហើយអេលាសារ នឹងអ៊ីថាម៉ារ គឺជាកូនអើរ៉ុនដែលនៅសល់ថា ចូរយកដង្វាយម្សៅដែលសល់ពីដង្វាយព្រះយេហូវ៉ា ទៅបរិភោគដោយឥតដំបែនៅខាងអាសនាទៅ ដ្បិតដង្វាយនោះជារបស់បរិសុទ្ធបំផុត