ក្រោយពីគ្រាទឹកជន់លិចមក នោះពួកកូនណូអេបានបង្កើតកូនតទៅ ឯបញ្ជីដំណវង្សពីសិម ហាំ នឹងយ៉ាផែតជាកូនគាត់ នោះគឺដូច្នេះ
ជនគណនា 3:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាពូជដំណរបស់អើរ៉ុននឹងម៉ូសេ នៅគ្រាដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេនៅលើភ្នំស៊ីណាយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាខ្សែស្រឡាយរបស់អើរ៉ុន និងលោកម៉ូសេនៅគ្រាដែលព្រះយេហូវ៉ាមានព្រះបន្ទូលជាមួយលោកម៉ូសេ នៅលើភ្នំស៊ីណាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអើរ៉ុន និងលោកម៉ូសេ នៅគ្រាដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេនៅលើភ្នំស៊ីណៃ។ អាល់គីតាប នេះជាបញ្ជីរាយនាមកូនចៅរបស់ហារូន និងម៉ូសា នៅគ្រាដែលអុលឡោះតាអាឡាមានបន្ទូលមកម៉ូសានៅលើភ្នំស៊ីណៃ។ |
ក្រោយពីគ្រាទឹកជន់លិចមក នោះពួកកូនណូអេបានបង្កើតកូនតទៅ ឯបញ្ជីដំណវង្សពីសិម ហាំ នឹងយ៉ាផែតជាកូនគាត់ នោះគឺដូច្នេះ
នេះហើយជាដើមកំណើតនៃផ្ទៃមេឃនឹងផែនដី ក្នុងកាលដែលបានកើតមក គឺនៅវេលាដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានធ្វើផែនដី នឹងផ្ទៃមេឃនោះឯង
នេះជាបញ្ជីពង្សាវតារនៃពូជអ័ដាម នៅថ្ងៃដែលព្រះបានបង្កើតមនុស្សមក នោះទ្រង់ធ្វើឲ្យមានភាពមើលទៅដូចជាអង្គទ្រង់
នេះជាឈ្មោះរបស់ពួកកូនលេវី តាមពូជដំណរបស់គេតមក គឺគើសុន កេហាត់ នឹងម្រ៉ារី ឯលេវីក៏មានអាយុរស់នៅបាន១៣៧ឆ្នាំ
ឯអាំរ៉ាម គាត់យកយ៉ុកិបិត ជាម្តាយមីង ធ្វើជាប្រពន្ធ ហើយនាងបង្កើតអើរ៉ុននឹងម៉ូសេឲ្យគាត់ ឯអាំរ៉ាមគាត់មានអាយុរស់នៅបាន១៣៧ឆ្នាំ
គឺជាអ្នកទាំង២នេះដែលបានទូលនឹងផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ដើម្បីនឹងនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទទៅ គឺជាម៉ូសេ ហើយនឹងអើរ៉ុននេះឯង។
នេះហើយជាក្រិត្យវិន័យទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ត្រង់ភ្នំស៊ីណាយ សំរាប់ពួកកូនចៅអ៊ីស្រាអែល។:៚
ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ គឺគេបានដំឡើងត្រសាលរបស់គេត្រង់ទង់ជ័យរបស់ខ្លួន ហើយគ្រប់គ្នាក៏ចេញដំណើរទៅ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។
នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ នឹងជាជំនួរវង្សនៃលោកអ័ប្រាហាំដែរ