សូមឲ្យពូជវាត្រូវផុតចេញ លុះដល់ដំណជាន់ក្រោយ សូមឲ្យឈ្មោះ វាត្រូវសូន្យបាត់ទៅ
ជនគណនា 27:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាត្រូវឲ្យឈ្មោះឪពុកយើងខ្ញុំ បាត់ចេញពីពួកគ្រួគាត់ទៅ ដោយព្រោះតែគ្មានកូនប្រុសដូច្នេះ ហេតុនេះ សូមឲ្យយើងខ្ញុំបានកេរអាករ នៅជាមួយនឹងបងប្អូនរបស់ឪពុកយើងខ្ញុំផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាឈ្មោះឪពុករបស់យើងខ្ញុំត្រូវដកចេញពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសដូច្នេះ? សូមចែកកេរអាករឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនគួរឲ្យឈ្មោះរបស់ឪពុកយើងខ្ញុំ ត្រូវលុបបំបាត់ពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះឡើយ ហេតុនេះ សូមប្រគល់ទឹកដីមួយចំណែកឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។ អាល់គីតាប មិនគួរឲ្យឈ្មោះរបស់ឪពុកយើងខ្ញុំ ត្រូវលុបបំបាត់ពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះឡើយ ហេតុនេះ សូមប្រគល់ទឹកដីមួយចំណែកឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។ |
សូមឲ្យពូជវាត្រូវផុតចេញ លុះដល់ដំណជាន់ក្រោយ សូមឲ្យឈ្មោះ វាត្រូវសូន្យបាត់ទៅ
នោះម៉ូសេទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃលោកថា ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់មានសេចក្ដីក្រោធក្តៅឡើងទាស់នឹងរាស្ត្រទ្រង់ ដែលទ្រង់បាននាំចេញពីស្រុកអេស៊ីព្ទមក ដោយព្រះចេស្តាដ៏ធំ ហើយដោយព្រះហស្តខ្លាំងពូកែដូច្នេះ
ឪពុកយើងខ្ញុំបានស្លាប់ទៅ នៅទីរហោស្ថាន គាត់មិនមែនជាពួកកូរេដែលលើកគ្នាទាស់នឹងព្រះយេហូវ៉ានោះទេ គឺគាត់បានស្លាប់ដោយព្រោះតែបាបរបស់ខ្លួនវិញ ហើយគាត់គ្មានកូនប្រុសសោះ
នាងទាំងនោះក៏មកឯអេលាសារដ៏ជាសង្ឃ នឹងយ៉ូស្វេជាកូននុន ហើយនឹងពួកអ្នកជាកំពូលទាំងប៉ុន្មានជំរាបថា ព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់លោកម៉ូសេ ឲ្យចែកមរដកមកយើងខ្ញុំ នៅកណ្តាលពួកបងប្អូនយើងខ្ញុំដែរ ដូច្នេះលោកក៏ចែកមរដកឲ្យគេ គឺនៅកណ្តាលពួកបងប្អូនឪពុកគេ តាមបង្គាប់ព្រះយេហូវ៉ា