លោកឲ្យកន្លែងនោះឈ្មោះថា «ម៉ាសា» ហើយនឹង «មេរីបា» ដោយព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងឈ្លោះ ព្រមទាំងល្បងលព្រះយេហូវ៉ាមើលផង ដោយថា តើព្រះយេហូវ៉ាទ្រង់នៅកណ្តាលពួកយើងរាល់គ្នាមែនឬ។
ជនគណនា 27:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះឯងបានធ្វើទាស់ទទឹងនឹងពាក្យអញនៅត្រង់ទីរហោស្ថានស៊ីន ក្នុងកាលដែលពួកជំនុំរករឿងឈ្លោះ ឯងមិនបានលើកអញជាបរិសុទ្ធនៅចំពោះមុខគេ ត្រង់ទឹកហូរនោះឡើយ (គឺជាទឹកមេរីបា នៅស្រុកកាដេសក្នុងទីរហោស្ថានស៊ីន)។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះអ្នកបានបះបោរប្រឆាំងនឹងពាក្យរបស់យើង នៅទីរហោស្ថានស៊ីន នៅពេលក្រុមជំនុំឈ្លោះជាមួយយើង ។ អ្នកមិនបានសម្ដែងឲ្យពួកគេឃើញពីភាពបរិសុទ្ធរបស់យើងនៅចំពោះមុខពួកគេ នៅកន្លែងទឹកឡើយ»។ (គឺជាទឹកមេរីបា នៅស្រុកកាដេស ក្នុងទីរហោស្ថានស៊ីន)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះអ្នកទាំងពីរបានប្រឆាំងនឹងបញ្ជារបស់យើង ក្នុងពេលដែលសហគមន៍នាំគ្នាបះបោរនៅវាលរហោស្ថានស៊ីន គឺអ្នករាល់គ្នាពុំបានសម្តែងឲ្យពួកគេឃើញភាពវិសុទ្ធរបស់យើង នៅពេលប្រជាជនបះបោរអំពីរឿងទឹកឡើយ»។ ប្រជាជនបានបះបោរអំពីរឿងទឹកនេះនៅកាដេស ក្នុងវាលរហោស្ថានស៊ីន។ អាល់គីតាប ព្រោះអ្នកទាំងពីរបានប្រឆាំងនឹងបញ្ជារបស់យើង ក្នុងពេលដែលសហគមន៍នាំគ្នាបះបោរ នៅវាលរហោស្ថានស៊ីន គឺអ្នករាល់គ្នាពុំបានសំដែងឲ្យពួកគេឃើញភាពបរិសុទ្ធរបស់យើង នៅពេលប្រជាជនបះបោរអំពីរឿងទឹកឡើយ»។ ប្រជាជនបានបះបោរអំពីរឿងទឹកនេះ នៅកាដេស ក្នុងវាលរហោស្ថានស៊ីន។ |
លោកឲ្យកន្លែងនោះឈ្មោះថា «ម៉ាសា» ហើយនឹង «មេរីបា» ដោយព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងឈ្លោះ ព្រមទាំងល្បងលព្រះយេហូវ៉ាមើលផង ដោយថា តើព្រះយេហូវ៉ាទ្រង់នៅកណ្តាលពួកយើងរាល់គ្នាមែនឬ។
ដូច្នេះគេក៏ឡើងទៅសង្កេតមើលក្នុងស្រុកនោះ ចាប់តាំងពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ដែលនៅតាមផ្លូវទៅឯស្រុកហាម៉ាត
រីឯពួកកូនចៅអ៊ីស្រាអែល គឺជាពួកជំនុំទាំងអស់គ្នា ក៏មកដល់ទីរហោស្ថានស៊ីន នៅខែចេត្រ ហើយអាស្រ័យនៅត្រង់កាដេស ឯម៉ារាមនាងក៏ស្លាប់ ហើយគេបញ្ចុះសពនាងនៅទីនោះទៅ។
អើរ៉ុននឹងត្រូវបានប្រមូលទៅមូលនឹងពួកឰយុកោហើយ ដ្បិតមិនត្រូវចូលទៅក្នុងស្រុក ដែលអញបានឲ្យដល់ពួកកូនចៅអ៊ីស្រាអែលទេ ពីព្រោះឯងទាំង២នាក់បានចចេសនឹងបង្គាប់អញ នៅត្រង់ទឹកមេរីបា
ម្តេចក៏លោកបាននាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមកក្នុងទីហិនហោចនេះធ្វើអី ទីនេះមិនមែនជាកន្លែងដែលនឹងសាបព្រោះទៅបាន ឬដែលមានល្វា មានទំពាំងបាយជូរ ឬទទឹមទេ សូម្បីតែទឹកផឹកក៏គ្មានផង
ឱពួកមនុស្សក្បាលរឹង ដែលមានចិត្តមានត្រចៀកមិនកាត់ស្បែកអើយ អ្នករាល់គ្នាចេះតែទាស់ទទឹងនឹងព្រះវិញ្ញាណបរិសុទ្ធជាដរាប ពួកឰយុកោអ្នករាល់គ្នាយ៉ាងណា នោះអ្នករាល់គ្នាក៏យ៉ាងនោះដែរ
ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់នឹងអញដែរ ដោយព្រោះឯងរាល់គ្នា ទ្រង់មានបន្ទូលថា ក៏មិនត្រូវឲ្យឯងចូលទៅក្នុងស្រុកនោះដែរ
គឺអញត្រូវស្លាប់នៅស្រុកនេះ អញមិនត្រូវឆ្លងទន្លេយ័រដាន់នេះទៅឡើយ តែឯងរាល់គ្នានឹងឆ្លងទៅ ទទួលយកស្រុកល្អនោះវិញ