ជនគណនា 26:62 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកលេវីដែលបានរាប់ហើយ មានចំនួន២ម៉ឺន៣ពាន់នាក់ គឺជាប្រុសៗទាំងអស់ ចាប់តាំងពីអាយុ១ខែឡើងទៅលើ ដ្បិតគេមិនបានរាប់ក្នុងពួកកូនចៅអ៊ីស្រាអែលទេ ពីព្រោះគេគ្មានចំណែកមរដកនៅជាមួយនឹងពួកកូនចៅអ៊ីស្រាអែលឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំនួនអស់អ្នកដែលគេបានរាប់មាន ២៣ ០០០ នាក់ គឺប្រុសៗទាំងអស់ ចាប់ពីអាយុមួយខែឡើងទៅ ដ្បិតគេមិនបានរាប់បញ្ជូលជាមួយកូនចៅអ៊ីស្រាអែលឯទៀតៗទេ ព្រោះគ្មានកេរអាករដែលត្រូវចែកឲ្យពួកគេ ក្នុងចំណោមកូនចៅអ៊ីស្រាអែលឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំនួនពួកលេវីដែលគេបានជំរឿន គិតចាប់ពីអាយុមួយខែឡើងទៅ មានចំនួន ២៣ ០០០នាក់។ គេពុំបានរាប់ពួកលេវីបញ្ចូលជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗទេ ព្រោះពួកគេពុំត្រូវទទួលចំណែកទឹកដីជាកេរមត៌ក ក្នុងចំណោមជនជាតិអ៊ីស្រាអែលឡើយ។ អាល់គីតាប ចំនួនពួកលេវីដែលគេបានជំរឿន គិតចាប់ពីអាយុមួយខែឡើងទៅ មានចំនួន ២៣ ០០០ នាក់។ គេពុំបានរាប់ពួកលេវីបញ្ចូលជាមួយជនជាតិអ៊ីស្រអែលឯទៀតៗទេ ព្រោះពួកគេពុំត្រូវទទួលចំណែកទឹកដីជាកេរមត៌កក្នុងចំណោមជនជាតិអ៊ីស្រអែលឡើយ។ |
មានតែពូជអំបូរលេវី១ទេ ដែលឯងមិនត្រូវរាប់ ក៏មិនត្រូវកំណត់ឲ្យដឹងចំនួនគេ ក្នុងកូនចៅអ៊ីស្រាអែលឡើយ
នេះហើយជាអ្នកទាំងប៉ុន្មាន ដែលម៉ូសេ នឹងអេលាសារដ៏ជាសង្ឃ បានរាប់នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូរ
ឯពួកលេវីទាំងអស់ដែលម៉ូសេ នឹងអើរ៉ុនបានរាប់តាមបង្គាប់ព្រះយេហូវ៉ា តាមគ្រួសារគេ គឺគ្រប់ទាំងប្រុសៗ ចាប់តាំងពីអាយុ១ខែឡើងទៅលើ នោះមានចំនួន២ម៉ឺន២ពាន់នាក់។
ឯក្រសួងរបស់ពួកកូនចៅគើសុន ក្នុងការលីសែង ឬការងារអ្វីក្តី នោះស្រេចនៅអើរ៉ុន នឹងពួកកូនលោក គឺត្រូវឲ្យលោកចាត់ចែងការរបស់គេទាំងអស់
ដោយហេតុនោះបានជាពួកលេវីគ្មានចំណែក គ្មានមរដកជាមួយនឹងពួកបងប្អូនគេទេ គឺព្រះយេហូវ៉ាទ្រង់ជាមរដករបស់គេវិញ ដូចជាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានមានបន្ទូលហើយ។
មានតែពូជអំបូរលេវីប៉ុណ្ណោះទេ ដែលលោកមិនបានចែកមរដកឲ្យគេ ដ្បិតអស់ទាំងដង្វាយដុតថ្វាយព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល នោះជាមរដករបស់គេហើយ ដូចជាលោកបានប្រាប់មក។
តែឯពូជអំបូរលេវី នោះលោកម៉ូសេមិនបានចែកមរដកដល់គេទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាមរដករបស់គេហើយ ដូចជាលោកបានប្រាប់មក។
ដ្បិតលោកម៉ូសេបានចែកមរដកដល់ពូជអំបូរទាំង២ នឹង១ចំហៀងទៀត នៅខាងនាយទន្លេយ័រដាន់ហើយ តែមិនបានចែកឲ្យដល់ពួកលេវីទេ