ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 22:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ សាសន៍​ម៉ូអាប់​ក៏​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​មាន​ចិត្ត​ស្រយុត​រន្ធត់ នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដោយ​ព្រោះ​គេ​មាន​គ្នា​ច្រើន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សាសន៍​ម៉ូអាប់​ភ័យ​ខ្លាច​ដល់​ប្រជាជន​នោះ​ជា​ខ្លាំង ហើយ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ប្រជាជន​អ៊ីស្រា‌អែល ព្រោះ​គេ​មាន​ចំនួន​ដ៏​ច្រើន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​ម៉ូអាប់​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល ដែល​មាន​ចំនួន​ដ៏​ច្រើន​នេះ។

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​ម៉ូអាប់​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រ‌អែល​ដែល​មាន​ចំនួន​ដ៏​ច្រើន​នេះ។

សូមមើលជំពូក



ជន‌គណនា 22:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ព្រោះ​គេ​មិន​បាន​រាក់‌ទាក់​ទទួល​ពួក​កូន​ចៅ​អ៊ីស្រាអែល ដោយ​នំបុ័ងនឹង​ទឹក​ទេ គឺ​បាន​ជួល​បាឡាម ឲ្យ​មក​ដាក់​បណ្តាសា​ដល់​គេ​វិញ ប៉ុន្តែព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​បំផ្លាស់​សេចក្ដី​បណ្តាសា​នោះ ឲ្យ​ទៅ​ជា​ពរ​វិញ


យ៉ាង​នោះ គេ​មាន​សេចក្ដី​ភ័យ​ជា​ខ្លាំង នៅ​កន្លែង​ដែល ឥត​មាន​ហេតុ​គួរ​ឲ្យ​ភ័យ​ផង ដ្បិត​ព្រះ‌ទ្រង់​បាន​កំចាត់‌កំចាយ​ឆ្អឹង របស់​ពួក​អ្នក​ដែល បោះ​ទ័ព​ទាស់​នឹង​ឯង ឯង​បាន​ធ្វើ​ឲ្យ​គេ​អៀន‌ខ្មាស ដោយ​ព្រោះ​ព្រះ​បាន លះ​ចោល​គេ​ហើយ


ប៉ុន្តែ​ដែល​ធ្វើ​ទុក្ខ​គេ​ប៉ុណ្ណា នោះ​គេ​ក៏​ចំរើន​ជា​ច្រើន ទាំង​សាយ​ពេញ‌ពាស​ឡើង​ប៉ុណ្ណោះ​ដែរ ហើយ​សាសន៍​អេស៊ីព្ទ​មាន​សេចក្ដី​ធុញ‌ទ្រាន់ ដោយ​ព្រោះ​ជន‌ជាតិ​អ៊ីស្រាអែល


ពួក​មេ​នៃ​សាសន៍​អេដំម​មាន​សេចក្ដី​ភាន់‌ភាំង អស់​ទាំង​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​សាសន៍​ម៉ូអាប់​ក៏​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​អស់​ទាំង​មនុស្ស​ដែល​នៅ​ស្រុក​កាណាន​ក៏​ស្លុត​ចិត្ត


អញ​នឹង​ចាត់​សេចក្ដី​ស្ញែង‌ខ្លាច​របស់​អញ​ទៅ​មុន​ឯង ហើយ​នឹង​បំផ្លាញ​គ្រប់​ទាំង​សាសន៍​ដែល​ឯង​ទៅ​ដល់ អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ខ្មាំង​សត្រូវ​ឯង​ត្រូវ​បែរ​ខ្នង​នៅ​មុខ​ឯង


កាល​ណា​ដំណឹង​នេះ​បាន​ឮ​ទៅ​ដល់​ស្រុក​អេស៊ីព្ទ នោះ​គេ​នឹង​សោក‌សៅ​ជា​ពន្លឹក ដោយ‌សារ​ដំណឹង​ពី​ក្រុង​ទីរ៉ុស​នោះ


នៅ​ថ្ងៃ​នេះ​ឯង អញ​នឹង​ចាប់​តាំង​បណ្តាល​ឲ្យ​អស់​ទាំង​សាសន៍ ដែល​នៅ​ក្រោម​មេឃ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​ភ័យ​ញ័រ នឹង​សេចក្ដី​កោត‌ខ្លាច​ដល់​ឯង ដោយ​គេ​ឮ​និយាយ​ពី​ឯង ហើយ​គេ​នឹង​ញាប់‌ញ័រ ព្រម​ទាំង​មាន​សេចក្ដី​ថប់​បារម្ភ​ដោយ​ព្រោះ​ឯង។


គេ​ជំរាប​យ៉ូស្វេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ស្រុក​នោះ​ទាំង​មូល មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ ពួក​អ្នក​ស្រុក​នោះ​ទាំង​ប៉ុន្មាន គេ​កំពុង​តែ​រលាយ​ចេញ​ពី​មុខ​យើង​រាល់​គ្នា​ទៅ។


គេ​ក៏​ឆ្លើយ​តប​ថា គឺ​ដោយ​ព្រោះ​មាន​គេ​ប្រាប់​មក​យើង​ខ្ញុំ​ប្របាទ​ជា​ប្រាកដ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក ទ្រង់​បាន​បង្គាប់​មក​លោក​ម៉ូសេ​ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​ចែក​ស្រុក​នេះ​ទាំង​អស់​ដល់​លោក​រាល់​គ្នា ហើយ​បំផ្លាញ​ពួក​អ្នក​ស្រុក​នេះ​ទាំង​អស់​ពី​មុខ​លោក​ចេញ ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ ដោយ​នឹក​ភ័យ​ខ្លាច​នឹង​ជីវិត​យើង​ខ្ញុំ​ជា​ខ្លាំង ដោយ​ព្រោះ​លោក​រាល់​គ្នា