មនុស្សដែលមានប្រាជ្ញារមែងកោតខ្លាច ហើយក៏ចៀសចេញពីផ្លូវអាក្រក់ តែមនុស្សល្ងីល្ងើគេមានចិត្តចើងម៉ើង ហើយទុកចិត្តតែនឹងខ្លួនឯងវិញ។
ជនគណនា 22:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លាក៏ឃើញទេវតានៃព្រះយេហូវ៉ា រួចវាលុតជង្គង់ក្រាបចុះទាំងបាឡាមនៅលើខ្នង នោះបាឡាមក៏ខឹងក្តៅឡើង ហើយវាយវានឹងឈើច្រត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលាឃើញទេវតារបស់ព្រះយេហូវ៉ា វាក៏លុតជង្គង់ក្រាបចុះទាំងបាឡាមនៅលើខ្នង ហើយកំហឹងរបស់បាឡាមក៏ឆួលឡើង រួចគាត់វាយលានឹងឈើច្រត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លាឃើញទេវតារបស់ព្រះអម្ចាស់ វាក៏ក្រាបចុះ ធ្វើឲ្យលោកបាឡាមខឹងជាខ្លាំង ហើយយកដំបងវាយលា។ អាល់គីតាប លាឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា វាក៏ក្រាបចុះ ធ្វើឲ្យបាឡាមខឹងជាខ្លាំង ហើយយកដំបងវាយលា។ |
មនុស្សដែលមានប្រាជ្ញារមែងកោតខ្លាច ហើយក៏ចៀសចេញពីផ្លូវអាក្រក់ តែមនុស្សល្ងីល្ងើគេមានចិត្តចើងម៉ើង ហើយទុកចិត្តតែនឹងខ្លួនឯងវិញ។
រួចទេវតានៃព្រះយេហូវ៉ាក៏ទៅឈរ នៅត្រង់កន្លែងចង្អៀត១ទៀត ដែលឥតមានផ្លូវណា នឹងងាកបែរទៅ ខាងឆ្វេង ឬខាងស្តាំបានឡើយ
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ