Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 22:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 រួច​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ទៅ​ឈរ នៅ​ត្រង់​កន្លែង​ចង្អៀត​១​ទៀត ដែល​ឥត​មាន​ផ្លូវ​ណា នឹង​ងាក​បែរ​ទៅ ខាង​ឆ្វេង ឬ​ខាង​ស្តាំ​បាន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 បន្ទាប់​មក ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ទៅ​មុខ​បន្តិច ហើយ​ឈរ​នៅ​កន្លែង​ចង្អៀត​មួយ ដែល​គ្មាន​ផ្លូវ​ងាក​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ទេវតា​របស់​ព្រះ‌អម្ចាស់​ទៅ​ឆ្ងាយ​បន្តិច ត្រង់​កន្លែង​មាន​ច្រក​ចង្អៀត ដែល​ពុំ​អាច​វាង​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ទៅ​ឆ្ងាយ​បន្តិច ត្រង់​កន្លែង​មាន​ច្រក​ចង្អៀត ដែល​ពុំ​អាច​វាង​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ជន‌គណនា 22:26
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ទ្រង់​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ ប៉ុន្តែគេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ទ្រង់​ចំពោះ​បណ្តាជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ទ្រង់​អស់​រលីង​ទៅ


ដូច្នេះ មើល អញ​នឹង​ស្រាស់​ផ្លូវ​នាង​ដោយ​បន្លា ហើយ​ធ្វើ​កំផែង​ផង ដើម្បី​មិន​ឲ្យ​នាង​ស្គាល់​ផ្លូវ​ខ្លួន​ទៀត


លា​ក៏​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទៀត រួច​វា​ចូល​ទៅ​អែប​ត្បៀត​ខ្លួន​នឹង​កំផែង គាប​ជើង​បាឡាម​នឹង​ថ្ម នោះ​គាត់​វាយ​វា​ម្តង​ទៀត


លា​ក៏​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា រួច​វា​លុត​ជង្គង់​ក្រាប​ចុះ​ទាំង​បាឡាម​នៅ​លើ​ខ្នង នោះ​បាឡាម​ក៏​ខឹង​ក្តៅ​ឡើង ហើយ​វាយ​វា​នឹង​ឈើ​ច្រត់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម