រួចដោះសំលៀកបំពាក់ ពីអើរ៉ុន យកទៅបំពាក់ឲ្យអេលាសារជាកូនវិញ នោះអើរ៉ុននឹងត្រូវបានប្រមូលទៅមូលនឹងពួកឰយុកោ គឺត្រូវស្លាប់នៅទីនោះ
ជនគណនា 20:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មក គេនាំគ្នាឡើងទៅលើភ្នំហោរ នៅចំពោះភ្នែកនៃពួកជំនុំទាំងអស់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេក៏ធ្វើដូចព្រះយេហូវ៉ាបានបង្គាប់ គឺពួកលោកនាំគ្នាឡើងទៅលើភ្នំហោរ នៅចំពោះភ្នែករបស់ក្រុមជំនុំទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេបានធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ ពួកលោកនាំគ្នាឡើងទៅលើភ្នំហោរ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល។ អាល់គីតាប ម៉ូសាបានធ្វើតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកគាត់។ ពួកគាត់នាំគ្នាឡើងទៅលើភ្នំហោរនៅចំពោះមុខសហគមន៍អ៊ីស្រអែលទាំងមូល។ |
រួចដោះសំលៀកបំពាក់ ពីអើរ៉ុន យកទៅបំពាក់ឲ្យអេលាសារជាកូនវិញ នោះអើរ៉ុននឹងត្រូវបានប្រមូលទៅមូលនឹងពួកឰយុកោ គឺត្រូវស្លាប់នៅទីនោះ
នោះម៉ូសេក៏ដោះសំលៀកបំពាក់ពីអើរ៉ុន យកទៅបំពាក់ឲ្យអេលាសារជាកូនវិញ រួចអើរ៉ុនស្លាប់នៅលើកំពូលភ្នំនោះទៅ ឯម៉ូសេ នឹងអេលាសារក៏ចុះពីលើភ្នំមកវិញ
រួចគេធ្វើដំណើរពីភ្នំហោរដើរទៅ តាមផ្លូវសមុទ្រក្រហម ដើម្បីនឹងវាងព័ទ្ធស្រុកអេដំម តែបណ្តាជនមានចិត្តរវាត ដោយព្រោះផ្លូវនោះ