សូមបណ្តាលឥទ្ធិឫទ្ធិរបស់ទ្រង់ឡើង នៅចំពោះពួក អេប្រាអិម បេនយ៉ាមីន នឹងម៉ាន៉ាសេ ហើយយាងមកជួយសង្គ្រោះយើងខ្ញុំផង
ជនគណនា 2:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ពួកអ្នក ដែលបានរាប់ក្នុងទីដំឡើងត្រសាលរបស់ពួកអេប្រាអិម រួមទាំងអស់ មាន១សែន៨ពាន់១០០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរទី៣។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងជំរំរបស់ពួកអេប្រាអិម តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីបី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីមសរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ ពួកគេចេញទៅជាកងពលធំទីបី បន្ទាប់ពីកុលសម្ព័ន្ធលេវី។ អាល់គីតាប កងទ័ពដែលស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីម សរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ ពួកគេចេញទៅជាកងពលធំទីបី បន្ទាប់ពីកុលសម្ព័ន្ធលេវី។ |
សូមបណ្តាលឥទ្ធិឫទ្ធិរបស់ទ្រង់ឡើង នៅចំពោះពួក អេប្រាអិម បេនយ៉ាមីន នឹងម៉ាន៉ាសេ ហើយយាងមកជួយសង្គ្រោះយើងខ្ញុំផង
រួចមានទង់ជ័យទីដំឡើងត្រសាលនៃពួកកូនចៅអេប្រាអិម នាំគ្នាចេញទៅ តាមពួកកងគេ មានអេលីសាម៉ា ជាកូនអាំមីហ៊ូត ត្រួតលើពួកកងគេ
អស់ពួកអ្នកដែលបានរាប់ក្នុងទីដំឡើងត្រសាលរបស់ពួករូបេននេះ រួមទាំងអស់ មាន១សែន៥ម៉ឺន១ពាន់៤៥០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរបន្ទាប់។
អស់ពួកអ្នកដែលបានរាប់ ក្នុងទីដំឡើងត្រសាលរបស់ពួកដាន់ រួមទាំងអស់មាន១សែន៥ម៉ឺន៧ពាន់៦០០នាក់ ពួកនេះជាអ្នកដើរខាងក្រោយបង្អស់ តាមទង់ជ័យរបស់គេរៀងខ្លួន។
អស់ពួកអ្នកដែលបានរាប់ក្នុងទីដំឡើងត្រសាលរបស់ពួកយូដានេះ រួមទាំងអស់មាន១សែន៨ម៉ឺន៦ពាន់៤០០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរមុនគេ។