ជនគណនា 18:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ដូច្នេះ កាលណាឯងរាល់គ្នាបានថ្វាយចំណែកល្អបំផុត ជាដង្វាយលើកចុះឡើងហើយ នោះមិនមានទោសដោយព្រោះរបស់ទាំងនោះទេ តែមិនត្រូវបង្អាប់ដល់ដង្វាយបរិសុទ្ធរបស់ពួកកូនចៅអ៊ីស្រាអែលឡើយ យ៉ាងនោះឯងរាល់គ្នាមិនត្រូវស្លាប់ទេ។
សូមមើលជំពូក
កាលណាអ្នករាល់គ្នាបានថ្វាយចំណែកដែលល្អបំផុត នោះអ្នករាល់គ្នាមិនមានទោសដោយព្រោះរឿងនេះឡើយ តែមិនត្រូវបង្អាប់តង្វាយបរិសុទ្ធរបស់កូនចៅអ៊ីស្រាអែលឡើយ ក្រែងអ្នករាល់គ្នាត្រូវស្លាប់"»។
សូមមើលជំពូក
ប្រសិនបើអ្នករាល់គ្នាញែកចំណែកដ៏ល្អវិសេសទុកសម្រាប់យើងហើយ អ្នករាល់គ្នានឹងគ្មានបាបនៅពេលបរិភោគចំណែកដែលនៅសល់ អ្នករាល់គ្នាក៏មិនបណ្ដាលឲ្យតង្វាយដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលក្លាយទៅជាសៅហ្មង ហើយអ្នករាល់គ្នាក៏មិនត្រូវស្លាប់ដែរ»។
សូមមើលជំពូក
ប្រសិនបើអ្នករាល់គ្នាញែកចំណែកដ៏ល្អវិសេសទុកសម្រាប់យើងហើយ អ្នករាល់គ្នានឹងគ្មានបាប នៅពេលបរិភោគចំណែកដែលនៅសល់ អ្នករាល់គ្នាក៏មិនបណ្តាលឲ្យជំនូនដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែលក្លាយទៅជាសៅហ្មង ហើយអ្នករាល់គ្នាក៏មិនត្រូវស្លាប់ដែរ»។
សូមមើលជំពូក