ឯប្រាក់ ជាដំឡៃនៃដង្វាយដោយព្រោះការរំលង នឹងប្រាក់ជាដំឡៃនៃដង្វាយលោះបាប នោះមិនបានយកទៅទុកក្នុងវិហារនៃព្រះយេហូវ៉ាទេ ប្រាក់នោះទុកជាចំណែកដល់ពួកសង្ឃវិញ។
ជនគណនា 18:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺគ្រប់ទាំងដង្វាយលើកចុះឡើង ពីដង្វាយបរិសុទ្ធទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលនឹងថ្វាយដល់ព្រះយេហូវ៉ា នោះអញបានឲ្យដល់ឯង នឹងពួកកូនប្រុសកូនស្រីឯងហើយ ទុកជាកំរៃនៅអស់កល្បជានិច្ច គឺជាសេចក្ដីសញ្ញា ដែលតាំងឡើងដោយសារអំបិលដល់ឯង នឹងពូជឯង នៅចំពោះព្រះយេហូវ៉ានៅអស់កល្បជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ទាំងតង្វាយបរិសុទ្ធ ដែលកូនចៅអ៊ីស្រាអែលថ្វាយដល់ព្រះយេហូវ៉ា នោះយើងបានប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីរបស់អ្នក ទុកជាកម្រៃរហូតតទៅ។ នេះជាសេចក្ដីសញ្ញាអំបិលដល់អ្នក និងពូជពង្សរបស់អ្នក នៅចំពោះព្រះយេហូវ៉ាជារៀងរហូតតទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗដែលជនជាតិអ៊ីស្រាអែលញែកពីតង្វាយសក្ការៈ យើងប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីដែលនៅជាមួយអ្នករហូតតទៅ។ នេះជាសម្ពន្ធមេត្រីដែលយើងចងជាមួយអ្នក និងពូជពង្សរបស់អ្នក ជាសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេររហូត ពុំអាចផ្លាស់ប្រែឡើយ»។ អាល់គីតាប អ្វីៗដែលជនជាតិអ៊ីស្រអែលញែកពីជំនូនសក្ការៈ យើងប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីដែលនៅជាមួយអ្នករហូតតទៅ។ នេះជាសម្ពន្ធមេត្រីដែលយើងចងជាមួយអ្នក និងពូជពង្សរបស់អ្នកជាសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេររហូត ពុំអាចផ្លាស់ប្រែបានឡើយ»។ |
ឯប្រាក់ ជាដំឡៃនៃដង្វាយដោយព្រោះការរំលង នឹងប្រាក់ជាដំឡៃនៃដង្វាយលោះបាប នោះមិនបានយកទៅទុកក្នុងវិហារនៃព្រះយេហូវ៉ាទេ ប្រាក់នោះទុកជាចំណែកដល់ពួកសង្ឃវិញ។
គួរឲ្យឯងរាល់គ្នាដឹងថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រទានអំណាចលើសាសន៍អ៊ីស្រាអែលដល់ដាវីឌ ឲ្យសោយរាជ្យជាដរាបទៅ គឺដល់ទ្រង់នឹងវង្សានុវង្សរបស់ទ្រង់តទៅ តាមសេចក្ដីសញ្ញាដែលតាំងដោយអំបិល
មួយទៀតទ្រង់បង្គាប់ដល់ពួកមនុស្ស នៅក្រុងយេរូសាឡិម ឲ្យគេចែកឲ្យពួកសង្ឃ នឹងពួកលេវីមានចំណែកដែរ ដើម្បីឲ្យអ្នកទាំងនោះបានកាន់ខ្ជាប់ តាមក្រិត្យវិន័យព្រះយេហូវ៉ា
ឯទ្រូង នឹងស្មារបស់ចៀម ដែលសំរាប់បុណ្យតាំងអើរ៉ុន នឹងកូនលោកឡើងជាសង្ឃ នោះត្រូវញែកជាបរិសុទ្ធ ដោយយកទ្រូងគ្រវីពីម្ខាងទៅម្ខាង ហើយដោយយកស្មាលើកថ្វាយចុះឡើង
ត្រូវឲ្យឯងនាំសត្វទាំង២នោះមកនៅចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យពួកសង្ឃបាចអំបិលទៅលើ ហើយថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា
ហើយអស់ទាំងដង្វាយម្សៅដែលឯងថ្វាយ នោះត្រូវបង់អំបិលផង ក៏មិនត្រូវឲ្យខាននឹងដាក់អំបិលនៃសេចក្ដីសញ្ញារបស់ព្រះនៃឯង ក្នុងដង្វាយម្សៅឡើយ ត្រូវតែបង់អំបិលចុះក្នុងគ្រប់ទាំងដង្វាយរបស់ឯង។
អ្នកនោះនឹងបរិភោគអាហាររបស់ព្រះនៃខ្លួនបាន ទោះទាំងដង្វាយបរិសុទ្ធ នឹងដង្វាយបរិសុទ្ធបំផុតផង
ត្រូវយកនំ១ ពីរាល់តែដង្វាយយ៉ាងនោះ សំរាប់ជាដង្វាយលើកចុះឡើង ថ្វាយព្រះយេហូវ៉ា នំនោះត្រូវបានជារបស់ផងសង្ឃណា ដែលប្រោះឈាមដង្វាយមេត្រី
ហើយនេះជារបស់ផងឯងដែរ គឺអស់ទាំងដង្វាយលើកចុះឡើង នឹងដង្វាយគ្រវីរបស់ផងពួកកូនចៅអ៊ីស្រាអែល អញឲ្យរបស់ទាំងនោះដល់ឯង នឹងកូនប្រុសកូនស្រីឯងផង ទុកជាកំរៃនៅអស់កល្បជានិច្ច អស់អ្នកណាដែលស្អាតនៅក្នុងផ្ទះឯង នោះនឹងបរិភោគរបស់ទាំងនោះបាន
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអើរ៉ុនថា ឯអញ មើល អញបានប្រគល់អស់ទាំងដង្វាយដែលថ្វាយដោយលើកចុះឡើង ក្នុងដង្វាយទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលទុកនឹងឯង អញបានឲ្យដង្វាយទាំងនោះចំពោះឯង នឹងពួកកូនចៅឯង ទុកជាកំរៃនៅអស់កល្បជានិច្ច ដោយព្រោះការចាក់ប្រេងតាំងជាសង្ឃ
ត្រូវឲ្យយកពីចំណែកនៃពួកទាហាន ប្រគល់ដល់អេលាសារដ៏ជាសង្ឃ ទុកជាដង្វាយលើកចុះឡើងថ្វាយព្រះយេហូវ៉ា
ម៉ូសេក៏ប្រគល់សួយអាករទាំងនោះ ដែលជាដង្វាយលើកចុះឡើងរបស់ព្រះយេហូវ៉ា ដល់អេលាសារដ៏ជាសង្ឃ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
ឯអស់ទាំងដង្វាយបរិសុទ្ធដែលនៅជាមួយនឹងឯង នឹងដង្វាយលាបំណន់របស់ឯង នោះត្រូវនាំយកទៅថ្វាយ នៅកន្លែងដែលព្រះយេហូវ៉ាទ្រង់នឹងរើសវិញ
ក៏ត្រូវនាំយកអស់ទាំងដង្វាយដុត យញ្ញបូជា ដង្វាយ១ភាគក្នុង១០ ដង្វាយលើកចុះឡើង ដង្វាយលាបំណន់ ដង្វាយស្ម័គ្រពីចិត្ត នឹងកូនកើតដំបូងក្នុងហ្វូងគោ ហ្វូងចៀមឯង ទៅឯទីនោះដែរ