Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 18:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​សាច់​របស់​សត្វ​ទាំង​នោះ ត្រូវ​បាន​ជា​របស់​ផង​ឯង ដូច​ជា​ទ្រូង​ដែល​គ្រវី ហើយ​ស្មា​ស្តាំ​ក៏​ជា​របស់​ផង​ឯង​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 រីឯ​សាច់​របស់​វា​នឹង​បាន​ជា​របស់​អ្នក ដូច​ជា​សាច់​ទ្រូង​ដែល​គ្រវី និង​សាច់​ភ្លៅ​ស្តាំ​ដែល​ជា​របស់​អ្នក​ដូច្នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 រីឯ​សាច់​របស់​វា គឺ​មាន​សាច់​ទ្រូង​ដែល​គេ​លើក​ថ្វាយ​ជា​តង្វាយ និង​សាច់​ភ្លៅ​ស្ដាំ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 រីឯ​សាច់​របស់​វា គឺ​មាន​សាច់​ទ្រូង​ដែល​គេ​លើក​ជូន​ជា​ជំនូន និង​សាច់​ភ្លៅស្តាំ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។

សូមមើលជំពូក ចម្លង




ជន‌គណនា 18:18
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ឲ្យ​យក​ផល​នៃ​ម្សៅ​លាយ​ដំបូង ដង្វាយ​លើក​ចុះ​ឡើង ផ្លែ​ឈើ​គ្រប់​មុខ ទឹក​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង មក​ឲ្យ​ពួក​សង្ឃ នៅ​ក្នុង​បន្ទប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ព្រម​ទាំង​ដង្វាយ​១​ភាគ​ក្នុង​១០​ពី​ផល​ដី​យើង មក​ឲ្យ​ពួក​លេវី​ផង ដ្បិត​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន នោះ​គឺ​ជា​ពួក​លេវី ដែល​ទទួល​យក​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​ផល​នៃ​ស្រែ​ចំការ​យើង


ដូច្នេះអ្នក​ធ្វើ​បាយ ក៏​យក​ស្មា នឹង​សាច់​ដែល​នៅ​ជាប់​នោះ មក​ដាក់​នៅ​មុខ​សូល រួច​សាំយូ‌អែល​ប្រាប់​ថា មើល នេះ​ជា​របស់​ដែល​បាន​បំរុង​ទុក​ឲ្យ​អ្នក អញ្ជើញ​ពីសា​ចុះ ដ្បិត​បាន​បំរុង​ទុក​ដល់​ពេល​កំណត់​សំរាប់​អ្នក ចាប់​តាំង​ពី​ខ្ញុំ​បាន​អញ្ជើញ​ពួក​ជន​មក ដូច្នេះ សូល​ក៏​បរិភោគ​ជា​មួយ​នឹង​សាំយូ‌អែល​នៅ​ថ្ងៃ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម