ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 16:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ទាំង​នោះ​ប្រជុំ​គ្នា​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ដោយ​ពាក្យ​ថា អ្នក​យក​អំណាច​លើ​ខ្លួន​ហួស​ពេក​ណាស់ ដ្បិត​ពួក​ជំនុំ​ក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គេ​ផង ម្តេច​ឡើយ​អ្នក​ទាំង​២​លើក​កំពស់​ខ្លួន ត្រួត​លើ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​ដូច្នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ទាំង​នោះ​លើក​គ្នា​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន ដោយ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ពួក​លោក​ធ្វើ​ជ្រុល​ពេក​ហើយ! ក្រុម​ជំនុំ​ទាំង​មូល​សុទ្ធ​តែ​បរិសុទ្ធ ហើយ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​ពួកគេ ហេតុ​អ្វី​បាន​ជា​ពួក​លោក​លើក​កម្ពស់​ខ្លួន​ត្រួត​លើ​ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា​ដូច្នេះ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន ដោយ​ពោល​ថា៖ «ពួក​លោក​ធ្វើ​ជ្រុល​ពេក​ហើយ! សហគមន៍​ទាំង​មូល​សុទ្ធ​តែ​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា ហេតុ​អ្វី​បាន​ជា​ពួក​លោក​តាំង​ខ្លួន​ជា​អធិបតី​លើ​ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់​ដូច្នេះ?»។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​ម៉ូសា ព្រម​ទាំង​ហារូន​ដោយ​ពោល​ថា៖ «ពួក​គាត់​ធ្វើ​ជ្រុល​ពេក​ហើយ! សហគមន៍​ទាំង​មូល​សុទ្ធ​តែ​ជា​ប្រជា‌ជន​ដ៏​វិសុទ្ធ អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា ហេតុ​អ្វី​បាន​ជា​ពួក​គាត់​តាំង​ខ្លួន​ជា​អធិបតី​លើ​ប្រជា‌ជន​របស់អុលឡោះ‌តាអាឡា​ដូច្នេះ?»។

សូមមើលជំពូក



ជន‌គណនា 16:3
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គេ​បាន​យក​កូន​ស្រី​ក្រមុំ​នៃ​សាសន៍​ទាំង​នោះ​សំរាប់​ខ្លួន​គេ នឹង​សំរាប់​កូន​ប្រុស​គេ​ដែរ យ៉ាង​នោះ​ពូជ​បរិសុទ្ធ​បាន​លាយ‌ឡំ​នឹង​ពួក​អ្នក​ស្រុក​ទាំង​នេះ ហើយ​គឺ​ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ចៅហ្វាយ​ជា​លេខ​១ ក្នុង​ការ​រំលង​នេះ​ដែរ


គេ​ក៏​មាន​សេចក្ដី​ច្រណែន​នឹង​ម៉ូសេ នៅ​ក្នុង​ទី​ដំឡើង​ត្រសាល ហើយ​នឹង​អើរ៉ុន ដែល​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​ដែរ


អស់​ទាំង​រាជ‌រថ​របស់​ព្រះ នោះ​មាន​ចំនួន​២​ម៉ឺន គឺ​ទាំង​ពាន់ៗ ព្រះ‌អម្ចាស់​ទ្រង់​ក៏​គង់​នៅ​កណ្តាល ដូច​ក្នុង​ទី​បរិសុទ្ធ នៅ​ភ្នំ​ស៊ី‌ណាយ


ឯង​រាល់​គ្នា​នឹង​បាន​ធ្វើ​ជា​នគរ​ដល់​អញ ដែល​សុទ្ធ​តែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ​ឲ្យ​អញ​ដែរ គឺ​ពាក្យ​ទាំង​នេះ​ហើយ ដែល​ឯង​ត្រូវ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល។


នោះ​គេ​នឹង​ប្រាប់​តៗ​មក ដល់​មនុស្ស​នៅ​ស្រុក​នេះ ដែល​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​តែង​គង់​នៅ​កណ្តាល​ពួក​ជន​នេះ ក៏​ឮ​ថា ពួក​ជន​នេះ​តែង​ឃើញ​ព្រះ‌យេហូវ៉ា​នៅ​ប្រទល់​មុខ ហើយ​ថា ពពក​របស់​ទ្រង់​តែង​ស្ថិត​នៅ​ពី​លើ​គេ ទ្រង់​ក៏​យាង​នាំ​មុខ​គេ​ក្នុង​បង្គោល​ពពក​នៅ​វេលា​ថ្ងៃ នឹង​ក្នុង​បង្គោល​ភ្លើង​នៅ​វេលា​យប់


ឯ​អើរ៉ុន តើ​លោក​ជា​អ្វី​ដែល​ឯង​រាល់​គ្នា​រទូ‌រទាំ​ទាស់​នឹង​លោក​ដូច្នេះ គឺ​ឯង នឹង​ពួក​ឯង​ទាំង​នេះ​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​វិញ​ទេ​តើ។


លុះ​ដល់​ថ្ងៃ​ស្អែក​ឡើង ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​រទូ‌រទាំ​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា លោក​បាន​សំឡាប់​ពួក​ជន​នៃ​ព្រះ‌យេហូវ៉ា


រួច​ដល់​ស្អែក​ឡើង ចូរ​យក​ភ្លើង​ដាក់​នឹង​ពាន​ទាំង​នោះ ហើយ​រោយ​កំញាន​ពី​លើ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស អ្នក​នោះ​ឯង​នឹង​បាន​បរិសុទ្ធ នែ កូន​ចៅ​លេវី​អើយ ឯង​រាល់​គ្នា​យក​អំណាច​លើ​ខ្លួន​ហួស​ពេក​ណាស់


ទ្រង់​មិន​បាន​ឃើញ​ជា​ពួក​យ៉ាកុប​មាន​សេចក្ដី​ទុច្ចរិត​អ្វី​ទេ ក៏​មិន​ឃើញ​ជា​មាន​សេចក្ដី​អាក្រក់​ណា​នៅ​ក្នុង​ពួក​អ៊ីស្រាអែល​ដែរ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គេ ក៏​មាន​ឮ​សំរែក​នៃ​ស្តេច​នៅ​កណ្តាល​ពួក​គេ


ដូច្នេះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ឲ្យ​ស្រុក​ដែល​ឯង​អាស្រ័យ​នៅ ហើយ​ដែល​អញ​នៅ​កណ្តាល​នោះ ទៅ​ជា​ស្មោក‌គ្រោក​ឡើយ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រាអែល។


ត្រូវ​ឲ្យ ទាំង​ប្រុស ទាំង​ស្រី ចេញ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ចុះ ដើម្បី​កុំ​ឲ្យ​គេ​នាំ​ឲ្យ​ទី​ដំឡើង​ត្រសាល ជា​ទី​ដែល​អញ​នៅ​ជា​កណ្តាល​គេ ទៅ​ជា​ស្មោក‌គ្រោក​ឡើយ


តែ​ពួក​ឰយុកោ​យើង​មិន​ព្រម​ចុះ​ចូល​នឹង​លោក​ទេ គេ​ផាត់​លោក​ចោល ហើយ​នឹក​រឭក​ដល់​ស្រុក​អេស៊ីព្ទ​វិញ


ឱ​ពួក​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត​មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ អ្នក​រាល់​គ្នា​ចេះ​តែ​ទាស់​ទទឹង​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ជា​ដរាប ពួក​ឰយុកោ​អ្នក​រាល់​គ្នា​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​យ៉ាង​នោះ​ដែរ