ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 15:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​កាល​ណា​ឯង​រាល់​គ្នា​ធ្វើ​ខុស ដោយ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​បញ្ញត្ត​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រាប់​មក​ម៉ូសេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ធ្វើ​ខុស​ដោយ​អ‌ចេតនា មិន​បាន​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​ម៉ូសេ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស ដោយ​អចេតនា គឺ​មិន​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស ដោយ​អចេត‌នា គឺមិន​ប្រព្រឹត្ត​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា

សូមមើលជំពូក



ជន‌គណនា 15:22
10 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​ណា​នឹង​ស្គាល់​អំពើ​ខុស‌ឆ្គង​របស់​ខ្លួន​បាន សូម​ជំរះ​ទូលបង្គំ​ឲ្យ​ជ្រះ​ស្អាត​ពី​អំពើ​លាក់​កំបាំង​ផង


ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា បើ​អ្នក​ណា​ធ្វើ​បាប​ឥត​ដឹង ដោយ​បំពាន​លើ​បទ​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ហាម​មិន​ឲ្យ​ធ្វើ​ឡើយ ហើយ​ប្រព្រឹត្ត​ខុស​ត្រង់​បទ​នោះ​ឯង


បើ​នាម៉ឺន​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន ទ្រង់​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ


ឬ​បើ​អ្នក​ស្រុក​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ


ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ចំពោះ​ការ​ដែល​បាន​ប្រព្រឹត្ត​រំលង​ក្នុង​បទ​ណា​មួយ​នោះ រួច​អ្នក​នោះ​នឹង​បាន​រួច​ចាក​ទោស ឯ​ម្សៅ​ដែល​នៅ​សល់ នោះ​ត្រូវ​បាន​សំរាប់​សង្ឃ​វិញ ដូច​ជា​ក្នុង​ដង្វាយ​ម្សៅ​ដែរ។


នៅ​អស់​ទាំង​ដំណ​ឯង​ត​ទៅ នោះ​ត្រូវ​យក​ម្សៅ​ដែល​លាយ​មុន​ដំបូង​មក ថ្វាយ​ជា​ដង្វាយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា។


គឺ​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បាន​បង្គាប់​សេចក្ដី​នោះ​មក ដរាប​ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ


ឯ​អ្នក​ណា​ដែល​មិន​បាន​ស្គាល់ តែ​បាន​ប្រព្រឹត្ត​គួរ​នឹង​ត្រូវ​រំពាត់ នោះ​នឹង​ត្រូវ​វាយ​តិច​វិញ ឯ​អស់​អ្នក​ណា​ដែល​គេ​ប្រគល់​ទុក​ជា​ច្រើន​ឲ្យ នោះ​គេ​នឹង​ទារ​ជា​ច្រើន​ពី​អ្នក​នោះ​វិញ គេ​នឹង​សូម​លើស​ទៅ​ទៀត ពី​អ្នក​ណា​ដែល​គេ​បាន​ផ្ញើ​ទុក​ជា​ច្រើន​ផង។