ព្រះយេហូវ៉ាទ្រង់បានធ្វើ ឲ្យស្តេចកើតរោគឃ្លង់ ដរាបដល់អស់ព្រះជន្ម ហើយទ្រង់ត្រូវគង់នៅដំណាក់១ដោយខ្លួន ឯយ៉ូថាម ជាព្រះរាជបុត្រា ក៏ត្រួតត្រាការទាំងអស់ក្នុងព្រះរាជវាំង ព្រមទាំងគ្រប់គ្រងលើបណ្តាជននៅស្រុកនោះផង
ជនគណនា 12:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពពកក៏ឡើងផុតពីលើត្រសាលទៅដែរ នោះមើល ម៉ារាមកើតឃ្លង់សដូចហិមៈ អើរ៉ុនបែរមកមើលម៉ារាមឃើញថាកើតឃ្លង់ដូច្នោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពពកអណ្ដែតឡើងផុតពីលើត្រសាល នោះមើល៍ ម៉ារាមក៏កើតឃ្លង់ សដូចហិមៈ។ អើរ៉ុនបែរមករកម៉ារាម ឃើញនាងកើតឃ្លង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពពក*ក៏រសាត់ឡើងចាកចេញពីពន្លាដែរ។ ពេលនោះ អ្នកស្រីម៉ារាមក៏កើតឃ្លង់ពេញខ្លួន មានពណ៌ដូចកប្បាស។ លោកអើរ៉ុនបែរទៅរកអ្នកស្រីម៉ារាម ឃើញគាត់កើតឃ្លង់។ អាល់គីតាប ពពកក៏រសាត់ឡើងចាកចេញពីជំរំដែរ។ ពេលនោះ ម៉ារៀមក៏កើតឃ្លង់ពេញខ្លួន មានពណ៌ដូចកប្បាស។ ហារូនបែរទៅរកម៉ារៀម ឃើញគាត់កើតឃ្លង់។ |
ព្រះយេហូវ៉ាទ្រង់បានធ្វើ ឲ្យស្តេចកើតរោគឃ្លង់ ដរាបដល់អស់ព្រះជន្ម ហើយទ្រង់ត្រូវគង់នៅដំណាក់១ដោយខ្លួន ឯយ៉ូថាម ជាព្រះរាជបុត្រា ក៏ត្រួតត្រាការទាំងអស់ក្នុងព្រះរាជវាំង ព្រមទាំងគ្រប់គ្រងលើបណ្តាជននៅស្រុកនោះផង
ហេតុនេះរោគឃ្លង់របស់ណាម៉ាន់នឹងនៅជាប់នឹងឯងវិញ ព្រមទាំងកូនចៅឯងជារៀងរាបដរាបទៅ ដូច្នេះគាត់ក៏ចេញពីមុខលោកទៅ កើតមានរោគឃ្លង់សដូចហិមៈតែម្តង។
រីឯនៅមាត់ទ្វារទីក្រុង នោះមានមនុស្សឃ្លង់៤នាក់ គេនិយាយគ្នាទៅវិញទៅមកថា យើងអង្គុយនៅទីនេះទាល់តែស្លាប់ធ្វើអី
ព្រះយេហូវ៉ាទ្រង់បង្គាប់ទៀតថា ចូរឯងដាក់ដៃចូលទៅលើទ្រូងឥឡូវចុះ លោកក៏ដាក់ដៃចូលទៅ រួចដកមកវិញឃើញមានកើតឃ្លង់សដូចហិមៈ
ហើយទោះបើគេបីបាច់ចិញ្ចឹមកូនឲ្យធំឡើង គង់តែអញនឹងបង្អត់ទៅ ឲ្យឥតមានមនុស្សណានៅសល់សោះ អើ វេទនាដល់គេដែរ ក្នុងកាលដែលអញចាកចេញពីគេទៅ
ចូរបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេបណ្តេញអស់អ្នកដែលកើតឃ្លង់ ឬមានហូរខ្ទុះ ឬដែលមិនស្អាតដោយព្រោះខ្មោចស្លាប់ ឲ្យចេញទៅក្រៅទីដំឡើងត្រសាលទៅ
រួចទ្រង់នឹងមានបន្ទូលទៅពួកខាងឆ្វេងទៀតថា ពួកអ្នករាល់គ្នាដែលត្រូវបណ្តាសាអើយ ចូរថយពីអញចេញ ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសំរាប់អារក្ស ហើយនឹងពួកទេវតារបស់វាវិញ
ចូរនឹកចាំពីសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃឯង បានប្រព្រឹត្តនឹងម៉ារាមតាមផ្លូវ ក្នុងគ្រាដែលឯងចេញពីស្រុកអេស៊ីព្ទមកចុះ។