គេក៏ឲ្យពរដល់រេបិកាដោយពាក្យថា ប្អូនយើងអើយ សូមឲ្យឯងបង្កើតបានទាំងពាន់ទាំងម៉ឺន ហើយឲ្យពូជឯងគ្រប់គ្រងលើទ្វារក្រុងនៃពួកអស់អ្នកដែលស្អប់ដល់គេចុះ
ជនគណនា 10:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះវេលាដែលហឹបឈប់វិញ នោះលោកទូលថា ឱព្រះយេហូវ៉ាអើយ សូមត្រឡប់មកឯពួកអ៊ីស្រាអែលទាំងសល់សែនវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលណាហិបសញ្ញាឈប់សម្រាក លោកមានប្រសាសន៍ថា «ព្រះយេហូវ៉ាអើយ សូមយាងមកគង់ជាមួយពួកអ៊ីស្រាអែលទាំងសល់សែនវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគេដាក់ហិបចុះ លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់អើយ សូមយាងមកគង់ជាមួយជនជាតិអ៊ីស្រាអែល ដែលមានចំនួនយ៉ាងច្រើនអនេកអនន្ត»។ អាល់គីតាប ពេលគេដាក់ហិបចុះ លោកនិយាយថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ សូមមកនៅជាមួយជនជាតិអ៊ីស្រអែលដែលមានចំនួនយ៉ាងច្រើនអនេកអនន្ត»។ |
គេក៏ឲ្យពរដល់រេបិកាដោយពាក្យថា ប្អូនយើងអើយ សូមឲ្យឯងបង្កើតបានទាំងពាន់ទាំងម៉ឺន ហើយឲ្យពូជឯងគ្រប់គ្រងលើទ្វារក្រុងនៃពួកអស់អ្នកដែលស្អប់ដល់គេចុះ
សូមក្រោកឡើង ឱព្រះយេហូវ៉ាអើយ សូមយាងចូលទៅក្នុងទីសំរាករបស់ទ្រង់ គឺទ្រង់ ព្រមទាំងហឹបដ៏ជាព្រះចេស្តានៃទ្រង់ផង
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីផ្លូវរបស់ទ្រង់ ហើយឲ្យយើងខ្ញុំមានចិត្តរឹងទទឹងចំពោះសេចក្ដីកោតខ្លាចដល់ទ្រង់ដូច្នេះ សូមទ្រង់វិលមកវិញ ដោយយល់ដល់ពួកអ្នកបំរើរបស់ទ្រង់ គឺជាពូជអំបូរទាំងប៉ុន្មាននៃមរដករបស់ទ្រង់
ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានចំរើនឯងជាច្រើនឡើង ហើយមើល សព្វថ្ងៃនេះ ឯងមានគ្នាយ៉ាងសន្ធឹកដូចជាផ្កាយនៅលើមេឃ