ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 10:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ណា​គេ​ផ្លុំ​ឡើង នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ត្រូវ​ប្រជុំ​មក​ឯ​ឯង ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ណា​ត្រែ​ទាំង​ពីរ​បន្លឺ​សំឡេង​ឡើង ក្រុម​ជំនុំ​ទាំង​អស់​ត្រូវ​មក​ជួប​ជុំ​នៅ​ចំពោះ​អ្នក ត្រង់​ទ្វារ​ចូល​ត្រសាល​ជំនុំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ណា​គេ​ផ្លុំ​ត្រែ សហគមន៍​ទាំង​មូល​ត្រូវ​ប្រមូល​គ្នា​នៅ​ជុំ‌វិញ​អ្នក ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

សូមមើលជំពូក

អាល់គីតាប

ពេល​ណា​គេ​ផ្លុំ​ត្រែ សហគមន៍​ទាំង​មូល​ត្រូវ​ប្រមូល​គ្នា​នៅ​ជុំ​វិញ​អ្នក ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

សូមមើលជំពូក



ជន‌គណនា 10:3
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ថ្លែង​ប្រាប់​នៅ​ស្រុក​យូដា ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា ចូរ​ផ្លុំ​ត្រែ​នៅ​ក្នុង​ស្រុក ចូរ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ចូរ​មូល​គ្នា​មក យើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​បន្ទាយ​ចុះ


ចូរ​ផ្លុំ​ត្រែ​ឡើង​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ធ្វើ​សូរ​សញ្ញា​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ត្រូវ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញាប់​ញ័រ ពី​ព្រោះ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក ក៏​ជិត​ដល់​ហើយ