Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 10:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​យក​ប្រាក់​មក​ផែ ធ្វើ​ជា​ត្រែ​២​សំរាប់​ឯង ត្រូវ​ប្រើ​ត្រែ​នោះ​សំរាប់​នឹង​ផ្លុំ​ហៅ​ពួក​ជំនុំ​ឲ្យ​មូល​គ្នា ហើយ​នឹង​សំរាប់​ឲ្យ​បណ្តាជន​ធ្វើ​ដំណើរ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «ចូរ​ធ្វើ​ត្រែ​ពីរ​អំពី​ប្រាក់ គឺ​អ្នក​ត្រូវ​ធ្វើ​ឲ្យ​មាន​ក្បាច់​រចនា ហើយ​អ្នក​ត្រូវ​ប្រើ​ត្រែ​នោះ​សម្រាប់​កោះ​ហៅ​ក្រុម​ជំនុំ​ឲ្យ​ជួប​ជុំ​គ្នា និង​សម្រាប់​ប្រកាស​រើ​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «ចូរ​ធ្វើ​ត្រែ​ពីរ​អំពី​ប្រាក់​ដែល​មាន​ក្បាច់​រចនា។ ត្រែ​ទាំង​ពីរ​នេះ​ប្រើ​សម្រាប់​កោះ​ហៅ​សហគមន៍​ឲ្យ​ជួប‌ជុំ​គ្នា និង​ប្រកាស​រើ​ជំរំ​ចេញ​ដំណើរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «ចូរ​ធ្វើ​ត្រែ​ពីរ​អំពី​ប្រាក់​ដែល​មាន​ក្បាច់​រចនា។ ត្រែ​ទាំង​ពីរ​នេះ​ប្រើ សម្រាប់​កោះ​ហៅ​សហគមន៍​ឲ្យ​ជួប​ជុំ​គ្នា និង​ប្រកាស​រើ​ជំរំ​ចេញ​ដំណើរ។

សូមមើលជំពូក ចម្លង




ជន‌គណនា 10:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែមិន​បាន​យក​ប្រាក់ ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទៅ​ធ្វើ​ជា​គ្រឿង​មាសគ្រឿង​ប្រាក់ ដូច​ជា​ពែង គ្រប​ប្រឆេះ ចាន‌ក្លាំ ឬ​ត្រែ​ឡើយ


ឯ​ពួក​លេវី ជា​ពួក​អ្នក​ចំរៀង​ទាំង​ប៉ុន្មាន គឺ​អេសាភ ហេម៉ាន នឹង​យេឌូថិន ព្រម​ទាំង​ពួក​កូន​ចៅ នឹង​ពួក​បង​ប្អូន គេ​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក​ទាំង​អស់​គ្នា ឈរ​នៅ​ខាង​កើត​អាសនា កាន់​ឈឹង ពិណ នឹង​ស៊ុង ហើយ​មាន​ពួក​សង្ឃ​១២០​នាក់ ឈរ​ជា​មួយកំពុង​តែ​ផ្លុំ​ត្រែ​ដែរ)


ចូរ​ផ្លុំ​ត្រែ​ក្នុង​ថ្ងៃ​ដើម​ខែ ថ្ងៃ​ពេញ​បូណ៌ នឹង​ថ្ងៃ​បុណ្យ​របស់​យើង​ខ្ញុំ​ផង


មាន​ពរ​ហើយ សាសន៍​ណា​ដែល​ស្គាល់​សំឡេង រីក‌រាយ​នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់


ត្រូវ​យក​មាស​ឆ្លាក់​ធ្វើ​ជា​រូប​ចេរូប៊ីន​២ នៅ​ចុង​សង​ខាង​នៃ​ទី​សន្តោស​ប្រោស​នោះ


រួច​ត្រូវ​យក​មាស​សុទ្ធ​ធ្វើ​ជា​ជើង​ចង្កៀង ឯ​ជើង​ចង្កៀង​នោះ​ត្រូវ​ឆ្លាក់​ធ្វើ​ឲ្យ​មាន​គល់ ដើម នប់ កន្សោម​គ្រាប់ ហើយ​នឹង​ផ្កា​ភ្ជាប់​ជា​មួយ​គ្នា


កុំ​ឲ្យ​យក​ដង្វាយ​ដ៏​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​អញ ឯ​បុណ្យ​ចូល​ខែ នឹង​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ នោះ​អញ​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុត‌មាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ


ចូរ​ថ្លែង​ប្រាប់​នៅ​ស្រុក​យូដា ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា ចូរ​ផ្លុំ​ត្រែ​នៅ​ក្នុង​ស្រុក ចូរ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ចូរ​មូល​គ្នា​មក យើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​បន្ទាយ​ចុះ


ចូរ​ផ្អឹប​ត្រែ​នៅ​មាត់​ឯង​ចុះ គេ​មក​ទាស់​នឹង​លំនៅ​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ឥន្ទ្រី ពី​ព្រោះ​ពួក​អ៊ីស្រាអែល​បាន​ក្បត់​សញ្ញា​របស់​អញ ហើយ​បាន​រំលង​ច្បាប់​អញ​ផង


ចូរ​ញែក​ពេល​ចេញ ដើម្បី​តម​អត់ ចូរ​ប្រកាស​ឲ្យ​មាន​ជំនុំ​មុត‌មាំ ត្រូវ​ឲ្យ​ប្រមូល​ពួក​ចាស់ៗ នឹង​ពួក​អ្នក​ស្រុក​ទាំង​អស់​ឲ្យ​មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា រួច​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ទៅ។


ចូរ​ផ្លុំ​ត្រែ​ឡើង​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ធ្វើ​សូរ​សញ្ញា​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ត្រូវ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញាប់​ញ័រ ពី​ព្រោះ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក ក៏​ជិត​ដល់​ហើយ


ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា


តែ​កាល​ណា​ត្រូវ​ប្រជុំ​ពួក​ជំនុំ នោះ​ត្រូវ​ផ្លុំ​ដែរ តែ​ឥត​មាន​សំឡេង​រន្ថាន់​ទេ


មាន​ព្រះ‌អម្ចាស់​តែ​១ សេចក្ដី​ជំនឿ​តែ​១ បុណ្យ​ជ្រមុជ​តែ​១


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម