ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 1:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ គឺ​គ្រប់​ទាំង​មនុស្ស​ក្នុង​សាសន៍​អ៊ីស្រាអែល ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន នោះ​ឯង ហើយ​នឹង​អើរ៉ុន ត្រូវ​រាប់​គេ​តាម​ពួក​កង​របស់​គេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន។ អ្នក និង​អើរ៉ុន ត្រូវ​រាប់​ចំនួន​ពួក‌គេ តាម​អង្គ‌ភាព​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អើរ៉ុន និង​អ្នក​ផ្ទាល់ ត្រូវ​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់ តាម​កង‌ពល​របស់​ពួក​គេ គឺ​អ្នក​ដែល​អាច​បម្រើ​កង‌ទ័ព​បាន និង​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ។

សូមមើលជំពូក

អាល់គីតាប

ហារូន និង​អ្នក​ផ្ទាល់​ត្រូវ​ជំរឿន​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់ តាម​កង​ពល​របស់​ពួក​គេ គឺ​អ្នក​ដែល​អាច​បម្រើ​កង‌ទ័ព​បាន និង​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ។

សូមមើលជំពូក



ជន‌គណនា 1:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូអាប់​ក៏​ប្រគល់​បញ្ជី​ពួក​ជន​ទាំង‌ឡាយ​ដល់​ស្តេច ឃើញ​មាន​មនុស្ស​ខ្លាំង​ពូកែ ដែល​ចេះ​កាន់​ដាវ ក្នុង​ពួក​អ៊ីស្រាអែល​ចំនួន​៨​សែន​នាក់ ហើយ​ក្នុង​ពួក​យូដា​មាន​៥​សែន​នាក់។


ឯ​កូន​របស់​រូបេន ព្រម​ទាំង​ពួក​កាឌ់ នឹង​ពួក​ម៉ាន៉ាសេ​១​ចំហៀង គេ​មាន​មនុស្ស​ក្លាហាន ដែល​អាច​នឹង​កាន់​ខែលនឹង​ដាវ បាញ់​ធ្នូ ហើយ​ក៏​ថ្នឹក​នឹង​ចំបាំង គឺ​ចំនួន​ជា​៤​ម៉ឺន​៤​ពាន់​៧៦០​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន


មួយ​ទៀត អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​ប្រមូល​ពួក​យូដា ឲ្យ​មូល​គ្នា រួម​ផ្គុំ​គេ​តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ នៅ​ក្រោម​អំណាច​នៃ​មេ​លើ​១​ពាន់​នាក់ នឹង​មេ​លើ​១​រយ​នាក់ គឺ​ទាំង​ពួក​យូដានឹង​ពួក​បេន‌យ៉ាមីន​ទាំង​អស់​ផង ក៏​រាប់​គេ​ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ឃើញ​មាន​មនុស្ស​ជ្រើស‌រើស​៣​សែន​នាក់ ដែល​សុទ្ធ​តែ​អាច​នឹង​ទៅ​ច្បាំង​បាន ហើយ​ចេះ​កាន់​លំពែងនឹង​ខែល​ផង


ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​បុណ្យ​នំបុ័ង​ឥត​ដំបែ​នេះ ដ្បិត​គឺ​នៅ​ថ្ងៃ​នេះ​ឯង​ដែល​អញ​បាន​នាំ​ពួក​កង​របស់​ឯង​រាល់​គ្នា ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ជា​ត្រូវ​កាន់​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ជា​ដរាប​នៅ​អស់​ទាំង​ដំណ​រៀង‌រាប​ត​ទៅ


ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​រាប់​ក្នុង​បញ្ជី តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ នោះ​ត្រូវ​បង់​ថ្លៃ​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា​គ្រប់ៗ​គ្នា


គឺ​ជា​៥​កាក់​ដែល​ត្រូវ​ជា​កន្លះ​រៀល​ម្នាក់​គ្រប់ៗ​គ្នា តាម​រៀល​សំរាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ជា​ថ្លៃ​នៃ​អស់​ទាំង​អ្នក​ដែល​មាន​ឈ្មោះ​ចុះ​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ឯ​ចំនួន​មនុស្ស​ទាំង​នោះ មាន​៦​សែន​៣​ពាន់​៥៥០​នាក់


គឺ​ខ្មោច​របស់​ឯង​រាល់​គ្នា ជា​ពួក​អ្នក​ដែល​គេ​បាន​រាប់​បញ្ចូល​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​បាន​រទូ‌រទាំ​ទាស់​នឹង​អញ នោះ​នឹង​ត្រូវ​ដួល​នៅ​ទី​រហោ‌ស្ថាន​នេះ​ឯង ដរាប​ដល់​គ្រប់​ចំនួន​នោះ


ចូរ​រាប់​ចំនួន​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​អស់​អ្នក​ក្នុង​ពួក​អ៊ីស្រាអែល​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន


ចូរ​រាប់​ពួក​កូន​ចៅ​លេវី តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ត្រូវ​រាប់​គ្រប់​ទាំង​កូន​ប្រុសៗ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ


ក្នុង​ពួក​មនុស្ស​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ឃើញ​ស្រុក​ដែល​អញ​បាន​ស្បថ នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក ហើយ​យ៉ាកុប នោះ​ឡើយ ពី​ព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​អញ​គ្រប់​ជំពូក


នេះ​ជា​ផ្លូវ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​តាម​ពួក​ពល​គេ ដោយ​នូវ​សារ​ម៉ូសេ ហើយ​នឹង​អើរ៉ុន តាំង​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក


ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន


បើ​អ្នក​ណា​ទើប​នឹង​យក​ប្រពន្ធ​ថ្មី មិន​ត្រូវ​ឲ្យ​អ្នក​នោះ​ចេញ​ទៅ​ច្បាំង​ឡើយ ក៏​មិន​ត្រូវ​ដាក់​បន្ទុក​អ្វី​ឲ្យ​គេ​ត្រូវ​រវល់​ដែរ ត្រូវ​ឲ្យ​នៅ​ទំនេរ​នៅ​ឯ​ផ្ទះ​អស់​១​ឆ្នាំ ដើម្បី​នឹង​បណ្តាល​ឲ្យ​នាងដែល​ទើប​នឹសង​យក​ជា​ប្រពន្ធ​នោះ មាន​សេចក្ដី​រីក‌រាយ​ឡើង។


នៅ​គ្រា​នោះ អញ​បាន​បង្គាប់​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ស្រុក​នេះ​ដល់​ឯង​ទុក​ជា​កេរ‌អាករ ដូច្នេះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដែល​ថ្នឹក​ចំបាំង ពាក់​គ្រឿង​សស្ត្រា‌វុធ ឆ្លង​នាំ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​បង​ប្អូន​ឯង​ទៅ