Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 3:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ចូរ​រាប់​ពួក​កូន​ចៅ​លេវី តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ត្រូវ​រាប់​គ្រប់​ទាំង​កូន​ប្រុសៗ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 «ចូរ​រាប់​កូន​ចៅ​លេវី តាម​វង្សា‌នុវង្ស​របស់​ឪពុក តាម​ពូជ​អំបូរ ត្រូវ​រាប់​គ្រប់​ទាំង​កូន​ប្រុសៗ ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 «ចូរ​ជំរឿន​កូន​ចៅ​លេវី តាម​គ្រួសារ តាម​អំបូរ​របស់​ពួក​គេ ដោយ​រាប់​ចំនួន​ប្រុសៗ​ទាំង​អស់ ដែល​មាន​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 «ចូរ​ជំរឿន​កូន​ចៅ​លេវី តាម​គ្រួសារ តាមអំបូរ​របស់​ពួក​គេ ដោយ​រាប់​ចំនួន​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ»។

សូមមើលជំពូក ចម្លង




ជន‌គណនា 3:15
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នឹង​ពួក​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវតារ​នៃ​ពួក​សង្ឃតាម​វង្ស​របស់​ឪពុក​គេ ហើយ​នឹង​ពួក​លេវី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ តាម​ការ‌ងារ តាម​វេន​គេ


អញ​ស្រឡាញ់​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​អញ ហើយ​អស់​ពួក​អ្នក​ដែល​ស្វែង​រក​អញ​អស់​ពី​ចិត្ត នោះ​នឹង​បាន​ជួប


ចូរ​ទៅ​ចុះ ហើយ​ស្រែក​ដាក់​ត្រចៀក​ពួក​ក្រុង​យេរូ‌សាឡិម​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ គឺ​អញ​នឹក​ចាំ​ពី​ឯង​កាល​នៅ​ក្មេង ដែល​ឯង​មាន​ចិត្ត​កួច​ចំពោះ​អញ ហើយ​ពី​សេចក្ដី​ស្រឡាញ់​របស់​ឯង កាល​ទើប​នឹង​បាន​គ្នា គឺ​ដែល​ឯង​បាន​ដើរ​តាម​អញ នៅ​ក្នុង​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ឥត​មាន​អ្នក​ណា​សាប‌ព្រោះ​ឡើយ


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​កាល​ពី​ដើម ដោយ​បន្ទូល​ថា អើ អញ​បាន​ស្រឡាញ់​ឯង ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហេតុ​នេះ​បាន​ជា​អញ​ទាញ​នាំ​ឯង​មក ដោយ​សេចក្ដី​សប្បុរស


ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ គឺ​គ្រប់​ទាំង​មនុស្ស​ក្នុង​សាសន៍​អ៊ីស្រាអែល ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន នោះ​ឯង ហើយ​នឹង​អើរ៉ុន ត្រូវ​រាប់​គេ​តាម​ពួក​កង​របស់​គេ


តែ​ពួក​លេវី​តាម​ពូជ​អំបូរ​ឪពុក​គេ នោះ​មិន​បាន​រាប់​ជា​មួយ​គ្នា​ទេ


ឯ​ក្នុង​ពួក​លេវី នោះ​បាន​រាប់​អ្នក​ទាំង​នេះ តាម​គ្រួ​គេ គឺ​គើសុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​គើសុន កេហាត់​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​កេហាត់ នឹង​ម្រ៉ារី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ម្រ៉ារី


នោះ​ពួក​លេវី​ដែល​បាន​រាប់​ហើយ មាន​ចំនួន​២​ម៉ឺន​៣​ពាន់​នាក់ គឺ​ជា​ប្រុសៗ​ទាំង​អស់ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ ដ្បិត​គេ​មិន​បាន​រាប់​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទេ ពី​ព្រោះ​គេ​គ្មាន​ចំណែក​មរដក​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើយ។


ដូច្នេះ ម៉ូសេ​ក៏​រាប់​គេ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក។


ឯ​ពួក​គេ​ដែល​បាន​រាប់​តាម​ចំនួន​ពួក​ប្រុសៗ​ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ នោះ​មាន​ចំនួន​៧​ពាន់​៥០០​នាក់


តាម​ចំនួន​ពួក​ប្រុសៗ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ នោះ​មាន​៨​ពាន់​៦០០​នាក់ ជា​អ្នក​រក្សា​ទី​បរិសុទ្ធ


ឯ​ពួក​គេ​ដែល​បាន​រាប់​តាម​ចំនួន​ពួក​ប្រុសៗ​ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ នោះ​មាន​ចំនួន​៦​ពាន់​២០០​នាក់


ឯ​អស់​ទាំង​កូន​ប្រុស​ច្បង​ដែល​បាន​រាប់​តាម​ចំនួន​ឈ្មោះ​របស់​គេ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ នោះ​មាន​ចំនួន​២​ម៉ឺន​២​ពាន់​២៧៣​នាក់។


កាល​ព្រះ‌យេស៊ូវ​បាន​ឃើញ នោះ​ទ្រង់​គ្នាន់​ក្នុង​ព្រះ‌ហឫទ័យ ក៏​មាន​បន្ទូល​ទៅ​គេ​ថា ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ


ហើយ​ថា តាំង​ពី​ក្មេង​តូច​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន ដែល​អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ ដែល​បាន​ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម